វប្បធម៌ ជំនឿ
ចេតិយវ័យ១២៣ឆ្នាំរងការវាយខូចខាត គ្រោងជួសជុលឡើងវិញ ជាបន្ទុកចំណាយខាងណា?
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃនេះ ថា ពាក់ព័ន្ធការជួសជុល ចេតិយបុរាណអាយុ ១២៣ឆ្នាំ ក្នុងវត្តបទុមវតីរាជវរារាម ដែលរងការវាយខូចខាតនោះ ត្រូវបានក្រុមការងារកំពុងបន្តចុះទៅពិនិត្យ និងស្រង់ប្លង់ចេតិយឡើងវិញ ខណៈក្រុមការងារផ្សេងទៀតកំពុងប្រមែប្រមូលក្បាច់ដីដុត ឬក្បាច់ចាន ដែលបាក់ធ្លាក់នោះ។

លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “ក្រុមការងារកំពុងពិនិត្យមើលលទ្ធភាពក្នុងការលើកគម្រោងផែនការសម្រាប់ជួលជុលឡើងវិញ ដោយសារកិច្ចការហ្នឹងសម្ដេចសង្ឃ (សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះចៅអធិការ សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា) បានឯកភាពភាពឱ្យក្រសួងជាអ្នកជួសជុល។ ព្រះចៅអធិការវត្ត ជាអ្នកចំណាយការជួសជុលនេះ ចំពោះខ្ទង់ចំណាយមិនទាន់អាចបញ្ជាក់បានទេ ព្រោះកំពុងសិក្សានៅឡើយ”។

ប្រធាននាយកដ្ឋានសារមន្ទីរ រូបនេះបានបញ្ជាក់បន្ថែមថា ឥឡូវក្នុងដំណាក់កាលមួយដែលមន្ត្រីជំនាញកំពុងសិក្សាប្លង់ ដែលកិច្ចការនេះត្រូវការពេលវេលា ព្រោះត្រូវការផ្ទៀងផ្ទាត់ជាមួយរូបថតចាស់ៗ និងប្លង់ចាស់ៗ ដើម្បីមានការសន្និដ្ឋានមួយ ដោយសារកំពូលខាងលើក៏បាក់់ ចេតិយផ្នែកខាងក្រោមក៏ខូចខាតមួយចំនួន។

លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “យើងកំពុងពិនិត្យស្ថានភាពរចនាសម្ព័ន្ធនៃសំណង់ ទាំងវត្ថុធាតុសាងសង់ ព្រោះលក្ខណៈបច្ចេកទេសសាងសង់សំណង់បុរាណ យើងត្រូវគិតគូរណាស់។ ពេលយើង ពិនិត្យមើលរួចអស់ហើយ យើងនឹងចេញជារបាយការណ៍រួមមួយដើម្បីផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីសុំគោលការណ៍ នីតិវិធីបន្តទៀត សម្រាប់ការជួសជុលនេះ”។

លោក ឆាយ វិសុទ្ធ បានបង្ហាញការសោកស្ដាយចំពោះការខូចខាតរតនសម្បត្តិដែលបន្សល់ពីដូនតា ខណៈក្រសួងបានក៏តែងផ្សព្វផ្សាយណែនាំរួចមកហើយ ពិសេសនៅតំបន់បណ្ដាខេត្តដែលមានហនិភ័យខ្ពស់ក្នុងការជីកកកាយ និងលល់វត្ថុបុរាណចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ លោកបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ពោលពេលឃើញភាពមិនប្រក្រតីអ្វីមួយ ប្រជាពលរដ្ឋអាចចូលរួមទប់ស្កាត់ និងរាយការណ៍មកអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធដើម្បីចុះពិនិត្យ និងមានវិធានការទាន់ពេលវេលា។

គួររំលឹកថា កាលពីនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ តំណាងខាងមន្ទីរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកជំនាញបានចុះមកពិនិត្យ និងជួបព្រះចៅអធិការវត្តបទុមវតី ដើម្បីសាកសួរ និងបញ្ឈប់ការវាយបន្តសំណង់ចេតិយបុរាណដែលមានទីតាំងនៅទិសខាងត្បូងជាប់នឹងព្រះវិហារវត្ត។ មូលហេតុរហូតដល់ការវាយកម្ទេចសំណង់ចេតិយនេះ លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បញ្ជាក់ថា សម្តេចព្រះចៅអធិការមានបំណងចង់រៀបចំចាក់រៀបឥដ្ឋការ៉ូឡា តែព្រះសង្ឃ និងគណៈកម្មការដែលទទួលការងារនេះ ក្តាប់ព័ត៌មានមិនច្បាស់ពីបំណងនៃការរៀបចំ ទើបមានការវាយប៉ះចំចេតិយបុរាណនេះ។

សាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចែករំលែកលើបណ្ដាញសង្គមហ្វេសបុកថា ចេតិយនេះមានរចនាតុបតែងវិចិត្របិទក្បាច់ “ផ្កាចាន” (កុលាលភាជន៍ = Ceramic) សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន និងអ្នកឧកញ៉ារាជានុភាព ឌុច នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស. ២៤៤៣, ម.ស. ១៨២២, ច.ស. ១២៦២ គ.ស. ១៩០០ ដែលមកដល់បច្ចុប្បន្ន ចេតិយនេះ អាយុកាល ១២៣ឆ្នាំ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


