វប្បធម៌ ជំនឿ
នាយកដ្ឋានបុរាណវិទ្យា ទទួលបាន ឧបករណ៍ Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ទទួលបានឧបករណ៍ Leica ScanStation P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងទទួលការបណ្ដុះបណ្ដាលក្នុងការប្រេីប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។

នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។

ក្រសួងបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានទទួលឧបករណ៍ Leica ScanStation P40 / P30 3D Laser ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងមានមន្រ្តីចំនួន ៦រូប ទទួលបានការបណ្ដុះបណ្ដាល ប្រេីប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។

ការបណ្តុះបណ្តាល នេះមានរយៈពេល ១ថ្ងៃពេញ ដោយបានធ្វេីការណែនាំ ការអនុវត្តប្រេីប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបំប្លែង កែសម្រួលទិន្នន័យនៅ ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានគម្រោង TC Project: KAM1002 ស្តីពី ការគាំពារ និងអភិរក្សសម្បត្តិវប្បធម៌ ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមាន លោក ឡេង វិទូ ប្រធានស្តីទី នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។

គម្រោងនេះផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រី ឱ្យមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាល និងទស្សនៈកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


