ដូចគ្នានឹងសកម្មភាពតុបតែងផ្ទះទទួលឆ្នាំថ្មី បង្អែមត្រូវបានបង្កើតឡើងដើម្បីផ្ដល់ពរជ័យ បំណងប្រាថ្នា ភាពរុងរឿងនៃសុភមង្គល និងភាពរីករាយពេញមួយឆ្នាំ ដល់អ្នកណាដែលបានទទួលទាន។
១ នំជាល
ភាសាចិនហៅថា Nian Gao ជានំសម្រាប់អបអរបុណ្យចូលឆ្នាំចិន។ “ Nian Gao” ជាសូរស័ព្ទនៃពាក្យថាជោគជ័យនិងខ្ពស់ជាងឆ្នាំមុនទៅទៀត សម្រាប់គ្រួសារដែលហូបនំប្រភេទនេះនឹងមានតែភាពផ្អែមល្ហែមនិងជោគជ័យក្នុងជីវិត។
២ នំអាកោ
នំអាកោ (Fa Gao) មិនខុសពីនំជាលឡើយ សុទ្ធតែជានំដែលហូបដើម្បីទទួលបាននូវបំណងប្រាថ្នានៃភាពជោគជ័យ។ បង្អែមរបស់ចិនស្ទើរតែទាំងអស់ដែលមានសូរសៀង“ Gao” សុទ្ធតែទទួលតែទទួលបានសុភមង្គលនិងបង្កើតទ្រព្យសម្បត្តិជាងឆ្នាំមុនៗ។
៣ Turnip Cake
នំ Turnip (luó bo gāo) ពេញនិយមនៅភាគខាងត្បូងប្រទេសចិន ជាពិសេសខេត្តហ្វូជាននិងខេត្តក្វាងទុង។ នំប្រភេទនេះមានរូបរាងស្រដៀងនំគូឆាយ ភាគច្រើនគេយកទៅចៀននិងរោយស្លឹកខ្ទឹមពីលើ ហើយជ្រលក់ជាមួយទឹកម្ទេសដែលជនជាតិចិនជឿថា នាំសំណាងលើសឆ្នាំមុនទៅទៀត។
៤ ចាហួយ Osthmanthus
ជនជាតិចិនចូលចិត្តបន្ថែមផ្កាទៅបង្អែមរបស់ពួកគេ។ តួយ៉ាងចាហួយ Osthmanthus (zǎo huā gāo) ជាបង្អែមដែលមានប្រវត្តិជាង ៣០០ ឆ្នាំ ថែមទាំងតំណាងឲ្យភាពរីករាយ មិត្តភាពនិងភាពជោគជ័យ។
៥ នំអង្ករចំហុយ
នំអង្ករចំហុយជាបង្អែមមួយទៀតដែលប្រើអង្ករសម្រូបមកធ្វើ និងត្រូវបានគេស្គាល់ដោយសារវាមានពណ៌សនិងសាច់គ្រើម។ នៅទីក្រុងប៉េកាំង ài wō wo ត្រូវបានដាក់លក់តាំងពីបុណ្យនិទាឃៈរដូវរហូតដល់ចុងរដូវក្ដៅ។
ពេលមានពិធីបុណ្យទាន ជនជាតិចិនតែងទទួលទាននំនេះដើម្បីទទួលបានពរជ័យក្នុងឆ្នាំថ្មី។
៦ នំអ៊ីឬបាញ់ចានឿក
នំអ៊ីឬនំបាញ់ចានឿក ជានំនាំហុងស៊ុយនិងសុភមង្គលដល់អ្នកណាដែលបានហូបក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន។ មិនថាជុំគ្រួសារហូបជាមួយគ្នាឬជាអំណោយសម្រាប់មិត្តភ័ក្ដិនិងមនុស្សជាទីស្រលាញ់ សុទ្ធតែទទួលបានមកវិញនៅរឿងល្អៗដូចជាសាច់នំដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖chinesenewyear
ចុចអាន៖ហូបអាហារទាំងនេះក្នុងថ្ងៃចូលឆ្នាំចិន នឹងនាំលាភសំណាងល្អពេញមួយឆ្នាំ
ចុចអាន៖ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន