វប្បធម៌ ជំនឿ
មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំប្រារព្ធមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២៥ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដើម្បីពង្រឹងទំនាក់ទំនង និងវប្បធម៌រវាងកម្ពុជា និងជប៉ុន កាន់តែស្អិតរមួត។

មហោស្រពគីហ្សូណាឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមប្រធានបទ “សុខដុមនៃភាពចម្រុះ” ដោយមានទាំងសកម្មភាពកម្សាន្ត អប់រំ រួមជាមួយនឹងកម្មវីធីផ្សេងៗដែលបង្ហាញពីវប្បធម៌របស់ជប៉ុន និងលាយជាមួយវប្បធម៌ខ្មែរ ដើម្បីអាចឱ្យសិស្សនិស្សិត សាធារណជន ជនជាតិជប៉ុន និងកម្ពុជា បានសិក្សាស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។
តើអ្វីទៅគឺជាគីហ្សូណា? តើគេប្រារព្ធពិធីនេះដើម្បីអ្វី? បើតាមការផុសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា គីហ្សូណា គឺជាពិធីបុណ្យផ្តល់ឱកាសឱ្យប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ទទួលបានបទពិសោធន៍ពីភាពស្រស់ស្អាតនៃទម្រង់សិល្បៈបែបប្រពៃណី និងទំនើបនៃសិល្បៈខ្មែរ និងជប៉ុន ដោយនាំយកនូវការសម្តែងបែបទំនើប និងប្រពៃណីចម្រុះជាច្រើន របស់ប្រទេសជប៉ុន-កម្ពុជា និងផ្តល់អត្ថប្រយោជន៍ដល់ទស្សនិកជន ដើម្បីស្វែងយល់ពីសកម្មភាពសិក្សារួមគ្នាតាមរយៈសិល្បៈ និងសិល្បៈច្នៃប្រឌិត។

យ៉ាងណា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា គឺបានរៀបចំជារៀងរាល់ឆ្នាំ ពោល គឺចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយមានប្រធានបទផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ កាលពីឆ្នាំ២០២៣ មហោស្រពគីហ្សូណាធ្វើឡើងក្រោមប្រធានបទ “មិត្តភាពស្រស់បំព្រងរបស់យើង A Blossoming Friendship” ដែលបញ្ជាក់ពីចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាក្នុងរយៈបេល ៧០ឆ្នាំ។ សម្រាប់ឆ្នាំ២០២៤ ត្រូវបានរៀបចំក្រោមប្រធានបទ “ទំព័រថ្មីនៃអនុស្សាវរីយ៍” ដែលបញ្ជាក់បីសកម្មភាពជាច្រើនដែលកម្ពុជា និងជប៉ុនបានធ្វើរួមគ្នា និងរក្សាទំនាក់ទំនងជាមួយគ្នាបន្តទៀតនាពេលអនាគត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


