វប្បធម៌ ជំនឿ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ការថែរក្សាវប្បធម៌ជាតួនាទីកូនខ្មែរគ្រប់រូប មិនតែចំពោះបុគ្គលណាម្នាក់ឡើយ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការថែរក្សាវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ គឺជាតួនាទីរបស់ពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ មិនចាំតែចំពោះបុគ្គលណាម្នាក់នោះទេ ពោល គឺចាប់ពីវ័យក្មេងៗរហូតដល់វ័យចំណាស់។

លោកជំទាវបណ្ឌិត លើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងចំថ្ងៃខួបទី៤៦ឆ្នាំ នៃការវិលត្រឡប់ជួបគ្នាសាជាថ្មី នៃសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា ពាក្យសិល្បៈ វប្បធម៌ គឺជាការបញ្ជាក់បង្ហាញ តាមរយៈភ្លេង ចម្រៀង របាំ សម្លៀកបំពាក់ប្រពៃណី សម្លៀកបំពាក់ដែលប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ដែលប្រើក្នុងពិធីដូចជា ពិធីអាពាហ៍ពិពាហ៍ ពិធីផ្លូវការ និងសាសនា ជាដើម។ ជាមួយគ្នានេះ ចំពោះក្រណាត់ និងការច្នៃម៉ូត លោកជំទាវ ថា ក៏បញ្ជាក់ពីអត្តសញ្ញាណនៃជាតិសាសន៍នីមួយៗដូចគ្នា។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា៖ «ជាការពិតណាស់ សម្លៀកបំពាក់ គឺជាផ្នែកមួយនៃវប្បធម៌ដែលបញ្ជាក់ពីឫសគល់នៃអរិយធម៌ដ៏ចំណាស់ និងអត្តសញ្ញាណរបស់ជាតិសាន៍នីមួយៗ។ ហេតុដូចនេះ ការថែរក្សា អភិវឌ្ឍន៍ និងលើកតម្កើងកេរដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា»។ លោកជំទាវបន្ថែមថា កូនខ្មែរ ត្រូវយល់ច្បាស់ពីប្រវត្តិ តម្លៃ កេរដំណែល អន្ថន័យនៃសម្លៀកបំពាក់ របៀបរបបនៃការប្រើប្រាស់តាមពិធីនីមួយៗ និងពេលវេលាឱ្យបានច្បាស់លាស់។ កូនខ្មែរ ក៏ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរឱ្យបានទូលំទូលាយផងដែរ។

សូមជម្រាបថា កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នេះ ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ពីសម្លៀកបំពាក់ខ្មែរ និងតួនាទី ថែរក្សា ការពារ លើកតម្កើងឱ្យក្លាយជាសកម្មភាព ជាក់ស្តែង ឱ្យការប្រើប្រាស់កាន់តែពេញនិយមនៅក្នុងចំណោម យុវវ័យ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ។ ក្នុងពិធីនេះ ក៏មានការបង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើនវគ្គទៀត ដែលបានបង្ហាញពីសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់នេះ ដែលបានបង្ហាញដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗប្រចាំកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


