សេដ្ឋកិច្ច
សមាគមកាត់ដេរ ស្នើសុំលើកលែងការប្រមូលភាស៊ីឱ្យរោងចក្រ KKN Apparel នៅខេត្តកោះកុង
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី ០៦ ខែមេសា ២០២៦ បានស្នើសុំលើកលែងការប្រមូលថ្លៃភាស៊ីរបស់ម្ចាស់អាជីវកម្មប្រមូលផាស៊ីចំណតរថយន្តក្រុងខេមរភូមិន្ទ សម្រាប់រថយន្តដឹកទំនិញរបស់រោងចក្រ KKN Apparel នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) ខេត្តកោះកុង។

សំណើររបស់ TAFTAC ដាក់ជូនលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បញ្ជាក់ថា រោងចក្រ KKN Apparel Co., Ltd មិនបាធ្វើសកម្មភាពផ្ទុក ឬដាក់ទំនិញចុះនៅតាមតំបន់សាធារណៈនោះទេ ហើយរោងចក្រក៏មិនបានប្រើប្រាស់សេវារបស់ម្ចាស់អាជីវកម្មភាស៊ីចំណតរថយន្តក្រុងខេមរភូមិន្ទនោះដែរ។
លោក ខេ លូ អគ្គលេខាធិការ TAFTAC មានប្រសាសន៍ថា៖«រាល់សកម្មភាពផ្ទុក និងដាក់ទំនិញចុះទាំងអស់ត្រូវបានធ្វើឡើងតែក្នុងបរិវេណរោងចក្រប៉ុណ្ណោះ ដែលមិនបានបង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ឬចរាចរណ៍សាធារណៈឡើយ ហើយសកម្មភាពដឹកជញ្ជូនទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងមានរបៀបរៀបរយ ក្នុងបរិវេណរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ)»៕


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


