សេដ្ឋកិច្ច
ធនាគារ ABA ស្ថិតក្នុងចំណោមសហគ្រាសបង់ពន្ធច្រើនជាងគេប្រចាំឆ្នាំ 2025 ក្នុងលិខិតសរសើររបស់នាយករដ្ឋមន្រ្តី
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា បានទទួលលិខិតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកោតសរសើរសម្រាប់ការរួមចំណែកដ៏សំខាន់របស់ធនាគារ ក្នុងនាមជាសហគ្រាសបង់ពន្ធច្រើនជាងគេបំផុតទី5 ក្នុងឆ្នាំ 2025។
ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារក្នុងអភិបាលកិច្ចពន្ធសាជីវកម្ម ប្រកបដោយតម្លាភាព និងការអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពន្ធដាររបស់ កម្ពុជា។ តាមរយៈការបំពេញ និងការអនុវត្តលើសស្តង់ដារជាតិជាបន្តបន្ទាប់ ABA បានបង្ហាញពីតួនាទីដ៏សំខាន់របស់ខ្លួនក្នុងនាមជាសហគ្រាសដែលមានការទទួលខុសត្រូវខ្ពស់ និងជាដៃគូជាទីទុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ប្រសាសន៍ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក-លោកស្រី នាយកធនាគារ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ 5 ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ2025។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។”
ការទទួលស្គាល់នេះ ក៏បានផ្អែកលើកំណត់ត្រាដ៏ល្អប្រសើរនៃការអនុលោមភាពរបស់ធនាគារ ABA ផងដែរ។ កាលពីពេលថ្មីៗនេះ ធនាគារទទួលបាន វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពី អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំជាប់ពន្ធ 2025 – 2026។ នេះជា វិញ្ញាបនបត្រទីបី ជាប់ៗគ្នា របស់ ABA ដែលគូសបញ្ជាក់ពីឧត្តមភាពរបស់ធនាគារក្នុងការអនុលោមតាមបទប្បញ្ញត្តិពន្ធដារ ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


