Connect with us

សេដ្ឋកិច្ច

សមាគមម្រេចកំពតរំពឹងថាឆ្នាំនេះគ្រោងនាំចេញម្រេចឱ្យបានលើសពី៧០តោន ដោយ​សារមានតម្រូវការទីផ្សារខ្ពស់

បានផុស

នៅ

សមាគមលើកស្ទួយម្រេចកំពតរំពឹងថា  នៅឆ្នាំនេះសមាគមនឹងពង្រីកការនាំចេញម្រេចទាំងបីប្រភេទឱ្យបានលើសពី៧០តោន ដោយសារមានតម្រូវការទីផ្សារទូលាយ  និងមានការបញ្ជាទិញច្រើនជាងមុន។

លោក ងួន ឡាយ សមាគមលើកស្ទួយម្រេចកំពតបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៥មិថុនាឱ្យដឹងថា «សម្រាប់ទីផ្សារកំពតមកដល់ថ្ងៃនេះយើងមានទីផ្សារល្អទេព្រោះយើងមានធ្វើកិច្ចសន្យាកុងត្រាជាមួយក្រុមហ៊ុនដែលភាគច្រើនយើង​ផ្តោតទៅលើកសិករខ្នាតតូចៗដែលមានកសិករជុំវិញ២៨៧គ្រួសារដែលធ្វើកុងត្រាហ្នឹង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តទៀតថា ក្នុងនោះចុះកុងត្រាជាមួយក្រុមហ៊ុនអ៊ីយូលែនជាង១៧០គ្រួសារ  ក្រុមហ៊ុនហ្វាមលីងជាង៧០គ្រួសារ ក្រុមហ៊ុនផារ៉ាដាយ២០គ្រួសារ និងក្រុមហ៊ុនឡាផ្លែន ថេសិនប្រមាណជាង២០គ្រួសារសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។

លោកប្រធានសមាគមបានបន្ថែមទៀត«ដូច្នេះសរុបមកវិញសម្រាប់ទីផ្សារម្រេចកំពតឆ្នាំនេះយើងមិនមានអ្វីគួរឱ្យព្រួយបារម្ភទេទៅលើកសិករខ្នាតតូចនិងមធ្យម»។

លោក បានឱ្យដឹងទៀតថាសមាគមក៏បានសម្របសម្រួលជាមួយកសិករខ្នាតធំដែលមានជាង១០០គ្រួសារនិងកសិករខ្នាតមធ្យមខ្លះដែលកន្លងមកការផលិតខុសពីស្តង់ដាដោយសមាគមបានជួយរៀបចំជាមួយក្រុមហ៊ុនអ៊ីយូលែនបង្កើតជាវេបសាយដើម្បីលក់នៅតាមអនឡាញដែលគ្រោងនឹងចេញឆាប់ៗនេះ។

លោក បានបញ្ជាក់បន្ថែមថាជំងឺកូវីដ‑ ១៩មិនបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារម្រេចកំពតនោះទេពោលគឺតម្លៃទីផ្សារនៅតែល្អប្រសើរដដែលទេបើទោះបីជាកន្លងទៅយើងពឹងផ្អែកទីផ្សារអ្នកទេសចរណ៍៣០ភាគរយក៏ដោយ។

លោក ប្រធានសមាគមបានបញ្ជាក់ថាបច្ចុប្បន្ននេះសមាគមមានម្រេចចំនួនបីប្រភេទសម្រាប់លក់នាំចេញទៅក្រៅប្រទេស​ទី១ម្រេចក្រហមមានតម្លៃប្រមាណ២៥ដុល្លារក្នុងមួយគីឡូក្រាម ទី២ម្រេចស មានតម្លៃ២៨ដុល្លារ និងទី៣ម្រេចខ្មៅមានតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះសមាគមលើកស្ទួយម្រេចកំពតមានសមាជិកជាកសិករដាំម្រេចចំនួន៤០៤គ្រួសារទាំងកសិករខ្នាត​តូច កសិករខ្នាតមធ្យមនិងកសិករខ្នាតធំ៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម