កុំឲ្យឆ្ងល់ មកដឹង តម្លៃប្រេងសាំង លក់តាមបណ្ដាប្រទេសអាស៊ាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កុំឲ្យឆ្ងល់ មកដឹង តម្លៃប្រេងសាំង លក់តាមបណ្ដាប្រទេស អាស៊ាន

បានផុស

នៅ

តម្លៃប្រេងសាំងជាមធ្យមនៅជុំវិញពិភពលោកគឺ ១.២២ ដុល្លារអាមេរិក (៤,៩៥០ រៀលលុយកម្ពុជា) ក្នុងមួយលីត្រ ។ ទោះយ៉ាងណាក៏ដោយ មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងតម្លៃទាំងនេះក្នុងចំណោមប្រទេសមួយចំនួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅគេសង្កេតឃើញថា ប្រទេសអ្នកមានមានតម្លៃប្រេងសាំងខ្ពស់ជាងគេ ខណៈប្រទេសក្រីក្រ និងប្រទេសដែលផលិត និងនាំចេញប្រេងមានតម្លៃទាប ។

ប៉ុន្តែមានករណីលើកលែងមួយដែលគួរឲ្យកត់សម្គាល់គឺ សហរដ្ឋអាមេរិក ដែលជាប្រទេសជឿនលឿនខាងសេដ្ឋកិច្ច ប៉ុន្តែមានតម្លៃប្រេងសាំងទាបទៅវិញ ពោលមានតម្លៃ ០.៩៧១ ដុល្លារ (៣,៩០០ រៀល) ក្នុងមួយលីត្រ ។ ភាពខុសគ្នានៃតម្លៃនៅទូទាំងប្រទេស គឺដោយសារតែពន្ធផ្សេងៗ និងការឧបត្ថម្ភធនសម្រាប់ប្រេងសាំង ។

ចុះចំណែកប្រេងសាំងធម្មតានៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) យើងវិញមានតម្លៃប៉ុន្មានក្នុងមួយលីត្រ ៖

១. ព្រុយណេ តម្លៃ ០.២៦៧ ដុល្លារ (១,០៥០​ រៀល) ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០.៤៩១ ដុល្លារ (១,៩៥០​ រៀល) ក្នុងមួយលីត្រ

៣. ឥណ្ឌូណេស៊ី តម្លៃ ០.៧៩៧ ដុល្លារ (៣,២៥០ រៀល) ក្នុងមួយលីត្រ

៤. មីយ៉ាន់ម៉ា តម្លៃ ០.៨៥២ ដុល្លារ (៣,៤៥០ រៀល) ក្នុងមួយលីត្រ

៥. វៀតណាម តម្លៃ ១.០១៩ ដុល្លារ (៤,១៥០ រៀល) ក្នុងមួយលីត្រ

៦. កម្ពុជា តម្លៃ ១.០៥៧ ដុល្លារ (៤,៣០០ រៀល) ក្នុងមួយលីត្រ

៧. ឡាវ តម្លៃ ១.១៥៦ ដុល្លារ (៤,៧០០ រៀល) ក្នុងមួយលីត្រ

៨. ថៃ តម្លៃ ១.១៧៦ ដុល្លារ (៤,៨០០ រៀល) ក្នុងមួយលីត្រ

៩. ហ្វីលីពីន តម្លៃ ១.២៣៣ ដុល្លារ (៥,០០០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ១.៨៣៨ ដុល្លារ (៧,៥០០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ហើយយើងឃើញថា ប្រទេសព្រុយណេមានតម្លៃប្រេងសាំងទាបជាងគេ ខណៈសិង្ហបុរីគឺខ្ពស់ជាងគេរហូតដល់ ១.៨៣៨ ដុល្លារអាមេរិកឯណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Petrol Price

ចុចអាន ៖ តម្លៃសាំងធម្មតានៅ ឡាវ ឡើងដល់ ១១,៧៩០ គីប (ស្មើនឹង ៤,៧០០ រៀលលុយកម្ពុជា) ក្នុងមួយលីត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services