ព័ត៌មានជាតិ
លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប
អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន បានលើកឡើងថាបញ្ហាប្រទេសមីយ៉ាន់ម៉ាមិនមែនអាស៊ានមិនធ្វើការនោះទេ តែបញ្ហានោះគឺប្រទេសនេះមិនឆ្លើយតបនឹងដំណោះស្រាយដែលអាស៊ានបានដាក់។

ថ្លែងក្នុងវេទិកាទស្សនៈរបស់អគ្គលេខាធិការអាស៊ានឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះលោក កៅ គឹមហួន បានលើកឡើងថារហូតមកដល់ពេលនេះគឺមានការឆ្លើយតបតិចតួចប៉ុណ្ណោះពីប្រទេសមីយ៉ាន់ម៉ាចំពោះដំណោះស្រាយ និងមិនសង្ឃឹមថាអាចដោះស្រាយបានចប់ឆាប់ៗនេះទេ។ ទោះជាយ៉ាងណាជំហរមីយ៉ាន់ម៉ាក្នុងពេលថ្មីៗនេះក៏ឃើញមានភាពវិជ្ជមានបន្តិចបន្ដួចផងដែរ បន្ទាប់ពីប្រទេសនេះសម្រេចបញ្ជូនមន្ត្រីដែលមិនមែនជាអ្នកនយោបាយមកចូលរួមកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២៤កន្លងទៅពេលប្រទេសឡាវដឹកនាំ។

លោកថា៖ «អ្វីដែលសំខាន់មិនមែនអាស៊ានមិនបានធ្វើអីទេ! អាស៊ានបានធ្វើជាច្រើនតែអ្វីដែលសំខាន់នោះមីយ៉ាន់ត្រូវឆ្លើយតបនេះសំខាន់ណាស់!»។
លោកបានលើកឡើងថាអាស៊ានគោរព៣ចំនុចដែលមានអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពនៃនយោបាយដែល អាស៊ានមិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកណាម្នាក់ទេ គឺត្រូវដោះស្រាយម្ចាស់ការដោយប្រទសសមាជិកខ្លួនឯង។
តាមលំដាប់អក្សរប្រទេសមីយ៉ាន់ម៉ានឹងត្រូវក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២៦ តែដោយសារបញ្ហានយោបាយ ប្រទេសនេះបានសម្រេចផ្ទេរទៅឱ្យប្រទេសភីលីពីនជាប្រធានប្ដូរវេនបន្ត។
ប្រធានក្លិបអ្នកកាសែតដែលនិពន្ធសៀវភៅអាថ៌កំបាំងក្រៅឆាក លោក ពុយ គា បានលើកឡើងថា ប្រសិនជាភូមាធ្វើជាប្រធានអង្គប្រជុំប្រាកដណាស់ជាគ្មានអ្នកទៅចូលរួមទេ ដោយសារបញ្ហាសន្ដិសុខ និងនយោបាយរបស់ប្រទេសនេះ លោកបន្ថែមថាការផ្ទេរទៅឱ្យប្រធានបន្ទាប់មិនមែនជារឿងថ្មីទេសម្រាប់អាស៊ាន។

បញ្ហានៅប្រទេសមីយ៉ាន់ម៉ាកើតឡើងនៅពេលដែលមេដឹកនាំយោធា មីន អោងលាំង បានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោតនិងបានជំរុញឱ្យពលរដ្ឋនាំគ្នាចេញមកតវ៉ាទាំងកំហឹងទូទាំងប្រទេស ធ្លាក់ក្នុងភាពចលាចលចាប់តាំងពីពេលនោះមក។
ជាដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា អាស៊ានក៏បានឯកភាពនូវកុងសង់ស៊ី៥ចំនុចកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី ដែលរួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


