Connect with us

សេដ្ឋកិច្ច

តម្លៃស្បៀង​​អាហារ​ពិភពលោក​ ​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត តែទំនិញមួយមុខ ចុះថ្លៃ

បានផុស

នៅ

ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គិតត្រឹមខែតុលា តម្លៃអាហារពិភពលោក បានកើនឡើងក្នុងរយៈពេលបីខែជាប់គ្នា ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ ខណៈទំនិញឡើងថ្លៃបំផុតគឺធញ្ញជាតិ និងប្រេងបន្លែ។

សន្ទស្សន៍តម្លៃស្បៀងរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) មានជាមធ្យម១៣៣.២ពិន្ទុកាលពីខែមុន ធៀបនឹង១២៩.២ ពិន្ទុសម្រាប់ខែកញ្ញា។ ដោយឡែក តួលេខខែកញ្ញាមាន ១៣០ពិន្ទុ។

តួលេខខែតុលា គឺជាតម្លៃខ្ពស់បំផុតសម្រាប់សន្ទស្សន៍នេះ ចាប់តាំងពីខែកក្កដាឆ្នាំ២០១១មក។ បើផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ សន្ទស្សន៍នេះបានកើនឡើង៣១,៣ភាគរយនៅក្នុងខែតុលា។

តម្លៃ​ទំនិញ​កសិកម្ម​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​កន្លង​ទៅ ដោយសារ​ការ​ប្រមូល​ផល​ធ្លាក់​ចុះ និង​តម្រូវ​ការ​ខ្ពស់។

សន្ទស្សន៍តម្លៃធញ្ញជាតិរបស់ FAO បានកើនឡើង ៣,២ ភាគរយនៅខែតុលាធៀបទៅនឹងខែមុន។ FAO ​និយាយ​ថា ការឡើងថ្លៃខ្ពស់ជាងគេគឺជាការ​កើន​ឡើង៥ភាគរយ​នៃ​តម្លៃ​ ស្រូវ​សាលី​។ ស្រូវ​សាលី​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប្រាំ​ខែ​ជាប់​គ្នា ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​វិច្ឆិកាឆ្នាំ២០១២មក។

ស្របពេលជាមួយគ្នានោះដែរ FAO ​និយាយ​ថា តម្លៃ​ប្រេង​បន្លែ​ពិភពលោក ​បាន​ហក់​ឡើង ៩,៦ ភាគរយ​ក្នុង​ខែ​នោះ ពោលឈានដល់កម្រិតកំណត់ត្រា ខណៈ​ការខ្វះខាត​កម្លាំង​ពលកម្មនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​បាន​បន្ត​រារាំង​ដល់​ផលិតកម្ម។

ផ្ទុយ​ទៅ​វិញ តម្លៃ​ស្ករ​ពិភពលោក​បាន​ធ្លាក់​ចុះ១,៨ភាគរយ​ក្នុង​ខែ​តុលា ដោយ​បញ្ចប់​ការ​កើនឡើងរយៈពេល​ប្រាំមួយ​ខែ​ជាប់​គ្នា។ ​នេះ​បើ​យោង​តាម FAO៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះដល់កម្រិតទាប មិនធ្លាប់មានក្នុងរយៈពេល៤សប្តាហ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

Sokha Hotels

ព័ត៌មានពេញនិយម