សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ ២ ប្រកាសបើកការហោះហើរ ភ្នំពេញ បាងកក ខែវិច្ឆិកានេះ
ជើងហោះហើររវាងរាជធានីភ្នំពេញ និងក្រុងបាងកកនឹងចាប់ផ្តើមដំណើរការឡើងវិញចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ ដែលគ្រោងធ្វើការហោះហើរនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ។ នេះបើយោងតាមក្រុមហ៊ុនខេមបូឌាអ៊ែផត បានឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកានេះ។

ក្រុមហ៊ុនខេមបូឌាអ៊ែផត បានឱ្យដឹងថា ជើងហោះហើរត្រង់ភ្នំពេញ-បាងកក [PNH-BKK] ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយដែលបានបើកឱ្យកក់សំបុត្រយន្តហោះឡើងវិញ។ ទោះជាយ៉ាងណា អ្នកដំណើរត្រូវអនុវត្តតាមវិធានការរបស់ប្រទេសកម្ពុជា និងប្រទេសថៃដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្រាកសថា នៅថ្ងៃទី១៧ ខែវិច្ឆិកានេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមជើងហោះហើរពីភ្នំពេញទៅបាងកកដំបូងរបស់ខ្លួន បន្ទាប់ពីពន្យារពេលអស់ជាងមួយឆ្នាំ។ ចាប់ផ្តើមពីថ្ងៃបុណ្យអុំទូកនេះតទៅ តម្លៃរួមបញ្ចូលពន្ធមួយជើង ចាប់ពី ១៩៩ ដុល្លារ ខណៈតម្លៃសរុបសម្រាប់ការធ្វើដំណើរទាំងទៅមក ផ្តល់ជូននូវតម្លៃទាបចាប់ពី ៣៩៩ ដុល្លារ។

ជើងហោះហើរលើកដំបូងនឹងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ០៩:០០ នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាហើយទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកកនៅម៉ោង ១០:១០ ព្រឹកតាមការគ្រោងទុក។ ជើងហោះហើរផ្សេងទៀតនឹងចេញដំណើរនៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកាទៅតាមពេលវេលាហោះហើរដូចគ្នា។
លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ខ្មែរចំនួន ២ បានចាប់ផ្តើមប្រតិបត្តិការហោះហើរឡើងវិញ រវាងទីក្រុងភ្នំពេញ និង ទីក្រុងបាងកក។ ក្រុមហ៊ុនទាំងពីរនោះគឺក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី អ៊ែរឡាញ និងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ។

បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជាងមួយឆ្នាំមក ទាំងកម្ពុជា និងថៃនៅទីបំផុតបានស្វាគមន៍ការហោះហើរឡើងវិញ និងបើកប្រទេសឡើងវិញ។ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ប្រទេសថៃបានប្រកាសជាផ្លូវការថា ភ្ញៀវទេសចរកម្ពុជាដែលបានចាក់វ៉ាក់សាំងពេញលេញនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយមានការលើកលែងពីកាតព្វកិច្ចចត្តាឡីស័ក។ គោលការណ៍នេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
គួររំលឹកថា ការបើកដំណើរការជើងហោះហើរភ្នំពេញ-បាងកក ត្រូវបានប្រកាសបន្ទាប់ពីក្រុមហ៊ុនខេមបូឌាអ៊ែផត បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ ក៏នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ។ បើតាមអ្នកជំនាញអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ដែលបានបើកដំណើរឡើងវិញមានតិចជាង ១០ ក្រុមហ៊ុន ខណៈមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ មានជាង៥០ក្រុមហ៊ុន៕
អត្ថបទ៖ ណារី


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


