សេដ្ឋកិច្ច
កម្ពុជា ជំរុញអាស៊ានធ្វើសមាហរណកម្មតាមគន្លងថ្មីធានាការរីកចម្រើនផ្នែកសេដ្ឋកិច្ច
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងតាមរយៈសុន្ទរកថានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយ ដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាប័ន្ន។

សម្តេចមានប្រសាសន៍បន្តថា ក្នុងបរិបទនេះ ផែនការមេស្តីពីការភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនផ្នែកសេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍតិចតួច និងការតភ្ជាប់គ្នា ដោយរលូតរវាងប្រទេសសមាជិក និងជាមួយពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំងបីគឺ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាប្រទេសជាសមាជិកអាស៊ានប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត និងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ ប្រកបដោយភាពរឹងមាំ និងនិរន្តភាព។
សម្តេចតេជោ« ក្រោយពីកម្ពុជា បានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថា កម្ពុជា នឹងអាចទទួលបាន និងចូលរួមរំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល»។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន អស់រយៈពេលជាង ២០ឆ្នាំមកនេះ កម្ពុជា បានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ដែលមានសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់អាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ដែលមានសារសំខាន់ជាសកល៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


