សេដ្ឋកិច្ច
ប្រេងសាំងបន្តឡើង ៥០រៀលទៀត នាំឱ្យតម្លៃ១លីត្រ ស្មើនឹង ៥,៦៥០រៀល និងម៉ាស៊ូត ៥,៥៥០រៀល
ប្រេងសាំងឡើងថ្លៃជាបន្តបន្ទាប់ មិនទាន់មានសញ្ញានៃការធ្លាក់ចុះវិញនៅឡើយ។ ជាក់ស្តែង ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅមុននេះបន្តិចថា តម្លៃប្រេងសាំងធម្មតា ក្នុង១លីត្រ ថ្លៃ ៥,៦៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥,៥៥០រៀល ដោយតម្លៃនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១-១០ ខែមិថុនា ឆ្នាំ ២០២២។

យោងតាមការប្រកាសថ្មីនេះ មានន័យថា ប្រេងសាំងធម្មតាកើនឡើងតម្លៃ ៥០រៀល និងប្រេងម៉ាស៊ូត ឡើងថ្លៃ ១៥០រៀល បន្ថែមពីលើតម្លៃចាស់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានប្រាប់កម្ពុជាថ្មីថា តម្លៃប្រេងនៅក្នុងប្រទេសកម្ពុជា យោងតាមប្រេងនៅប្រទេសសិង្ហបុរី ប្រសិនបើប្រេងនៅសិង្ហបុរីឡើងថ្លៃនោះ ១០០ភាគរយ ប្រេងនៅកម្ពុជា ក៏ឡើងថ្លៃដូចគ្នា ព្រោះកម្ពុជា នាំចូលប្រេងពីប្រទេសសិង្ហបុរី។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា មិនព្រងើយកន្តើយ ជាមួយតម្លៃសាំងនោះទេ ពោលគឺកំពុងជជែកពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីរកដំណោះសមរម្យមួយដែលអាចទទួលយកបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការឡើងថ្លៃប្រេងនេះ គឺជាប្រភពនៃការកើនឡើងថ្លៃដើម។ លោកបន្តថា គ្រប់មុខទំនិញទាំងអស់ ត្រូវការប្រើសេវាដឹកជញ្ជូន ទោះបីជាផលិតនៅក្នុងស្រុកក្តី ដែលទាំងនេះ បានធ្វើឱ្យកើនឡើងនៃថ្លៃដើមផលិតកម្ម និងជាមូលដ្ឋានអតិផរណា។ ទោះយ៉ាងណា លោកថា នេះគឺជារឿងដែលជៀសមិនផុត ព្រោះជាបញ្ហាសកល ពោលគឺមិនមែនកម្ពុជា ដំឡើងថ្លៃប្រេងតែម្នាក់ឯងនោះទេ ចង់ឬមិនចង់កម្ពុជាត្រូវតែរងឥទ្ធិពលនៃការកើនឡើងថ្លៃប្រេងនេះ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានសម្រេចអនុវត្តគោលការណ៍ប្រកាសតម្លៃប្រេងសាំង រាល់១០ថ្ងៃម្តង ដើម្បីសម្រួលដល់ភាគីពាក់ព័ន្ធ អំពីការឡើងចុះរហ័សនៃតម្លៃប្រេងឥន្ធនៈនេះ៕ ទួន សុផល


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៣ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស