សេដ្ឋកិច្ច
ក្រសួងរៀបចំដែនដី រកចំណូលចូលថវិកាជាតិប្រមាណ ១៥០លានដុល្លារ ក្នុងមួយឆ្នាំ
ក្នុងមួយឆ្នាំៗ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជួយរកចំណូលចូលថវិកាជាតិ បានប្រមាណជា ១៥០លានដុល្លារ។ នេះបើតាមការលើកឡើងរបស់លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងរៀបចំដែនដី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី ២៤ ខែ សីហា លោក សេង ឡូត បានឱ្យដឹងដូច្នេះថា «តាមរយៈការផ្តល់សេវាសាធារណៈ មិនមែនពន្ធរបស់ក្រសួងរៀបចំដែនដី បើគិតជាលេខមូល ក្រសួងប្រមូលថវិកាចូលរដ្ឋបានជាង ៣០ លានដុល្លារក្នុងមួយឆ្នាំ ហើយចំណូលដែលប្រមូលដោយអង្គភាពពន្ធដារ ប្រតិបត្តិការទាំងអស់ ដោយក្រសួងដែនដី ដែលហៅថាពន្ធប្រថាប់ត្រា គឺប្រមូលបាន ១២០លានដុល្លារ។ សរុបសេចក្តីមក ក្រសួងរៀបចំដែនដី បានរួមចំណែករកចំណូលចូលថវិកាជាតិបានប្រមាណ ១៥០ លានដុល្លារ»។

ជាមួយនឹងការប្រមូលចំណូលនេះ ចំពោះសេវាសាធាណៈ ក្រសួងរៀបចំដែនដី បានបង្កលក្ខណៈឱ្យមានភាពកាន់តែសាមញ្ញរួមជាមួយនឹងការកាត់បន្ថយរយៈពេលឱ្យបានខ្លីនៅក្នុងការចុះបញ្ជីដីធ្លី ពី ៣០ថ្ងៃ មកត្រឹម ១៥ថ្ងៃ ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ទទួលបានសេវាប្រកបដោយសេចក្តីពេញចិត្ត។ នេះជាការបន្ថែមរបស់លោក សេង ឡូត។
សូមបញ្ជាក់ថា រយៈពេល ៥ឆ្នាំ ពោលចាប់ពីឆ្នាំ ២០១៨ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២២នេះ ក្រសួងរៀបចំដែនដី ប្រមូលថវិកាបានចំនួន ៥៥៣លានដុល្លារ ដែលបានមកពីសេវាសូរិយោដី សេវាសំណង់ ការជួលអចលនវត្ថុ និងពន្ធលើការផ្ទេរ អចលនវត្ថុ ជាដើម៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


