ព័ត៌មានជាតិ
ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករបានជិត៧សែនតោន ទៅកាន់ទីផ្សារក្រៅប្រទេស
លោក វេងសាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១,៤០% ធៀបទៅនឹងឆ្នាំ២០១៩។
នៅក្នុងឆ្នាំ២០២០នេះដែរ បរិមាណ នៃការនាំចេញស្រូវ សរុប ចំនួន ២ ៨៩៣ ៩៥១ តោន ដែលមានតម្លៃសរុប នៃការនាំស្រូវចេញ ចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី បានបន្តថា ការនាំចេញអង្ករកម្ពុជា ទៅកាន់គោលដៅចំនួន ៦០ ប្រទេសក្នុងនោះប្រទេសចិន មានចំនួនច្រើនជាងគេ រហូតដល់ចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១,៩០% នៃការនាំចេញអង្ករសរុប។ បន្ទាប់មកសហភាពអ៊ឺរ៉ុប (២៤ប្រទេស) មានចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩,៥០% នៃការនាំចេញអង្ករសរុប និងបណ្តាប្រទេសអាស៊ាន(៦ប្រទេស) មានចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២,៥៨% នៃការនាំចេញអង្ករសរុប។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រៅពីនេះកម្ពុជា ក៏បាននាំចេញទៅកាន់គោលដៅផ្សេងទៀត(២៩ប្រទេស) មានចំនួន ១១០ ៧០០ តោន ស្មើនឹង ១៦,០២% នៃការនាំចេញអង្ករសរុបដែលមាន – ក្រុមហ៊ុននាំចេញមានចំនួន៧៦ ក្រុមហ៊ុន។
បើតាមលទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០បានឲ្យដឹងថា ផលិតផលសរុប និងស្ថានភាពស្បៀងកម្ពុជា មានផ្ទៃដីដាំដុះ ចំនួន ៣ ៤០៤ ១៣១ ហិកតា និងមានផ្ទៃដីប្រមូលផលចំនួន ៣ ២៦៨ ៩៦៨ ហិកតា។ ទិន្នផលមធ្យមចំនួន ៣,៣៤៥ តោនក្នុង១ហិកតាដោយមានបរិមាណផលសរុបចំនួន១០៩៣៥ ៦១៨ តោន និងអតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន និងអតិរេកស្បៀងសរុប (គិតជាអង្ករ) ចំនួន ៣ ៧៩០ ១៦៨ តោន។
បើគិតតម្លៃផលិតផលលសរុបស្រូវ និងអង្ករ មានចំនួន ៣ ៨២៣ ៤៣៤ ០៨០ ដុល្លារអាមេរិក៕
អទ្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង