ព័ត៌មានជាតិ
ដំណាំស្រូវជាង ១ ម៉ឺន ហិកតា រងផលប៉ះពាល់ដោយទឹកជំនន់
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា រហូតមកទល់ពេលនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ដែលប៉ះពាល់ដល់ដំណាំស្រូវប្រមាណ១ ម៉ឺន ២ ពាន់ហិកតា។

ក្នុងនោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២ ០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។
ទឹកជំនន់កំពុងលិចលង់នៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យដំណាំកសិកម្មផ្សេងៗរងផលប៉ះពាល់ និងខ្លះទៀតរងការខូចខាត ជាពិសេសដំណាំស្រូវ។
ក្រៅពីធ្វើឲ្យដំណាំកសិកម្មខូចខាត ទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ទៅប្រជាពលរដ្ឋជាច្រើនគ្រួសារ ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់។
ប្រមុខរដ្ឋាភិបាលអះអាងថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងដោះស្រាយឱ្យទាន់ពេលវេលា ពិសេសការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


