សេដ្ឋកិច្ច
ម្ចាស់អាជីវកម្ម ១៦ នាក់ ចែករំលែកបទពិសោធន៍ចាប់ផ្តើមបង្កើតជំនួញ
នៅថ្ងៃទី២៩ និង ៣០ ខែតុលា ឆ្នាំ២០២២ នឹងមានជំនួបពិព័រណ៍ Startup Expo 2022 ស្ដីពីគំនិតរកស៊ីថ្មីៗនៅកម្ពុជា។ ក្នុងពិព័រណ៍នេះ មានការចូលរួមពីសំណាកវាគ្មិនលោក សំ កុសល ស្ថាបនិក Baksey Media និងលោក ម៉ង់ វណ្ណឌី ស្ថាបនិកក្រុមហ៊ុន BizAdvisor រួមជាមួយម្ចាស់អាជីវកម្មប្រមាណជិត ១០០ នាក់ ដែលស្ថិតនៅ Factory Phnom Penh ។

កម្មវិធីនេះនឹងចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៧យប់ ដោយសិក្ខាសាលាមានវាគ្មិនល្បីៗចំនួន ១៦រូប មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មជោគជ័យច្រើនឆ្នាំ ឡើងធ្វើបទបង្ហាញស្តីពី “គំនិតរកស៊ីថ្មីៗ និងយុទ្ធសាស្រ្តនៅក្នុងការកៀរគរទុនសម្រាប់ធ្វើអាជីវកម្ម”។
ក្នុងកម្មវិធីក៏មានការចែកជូនសៀវភៅហ្រ្វីចំនួន ៣ពាន់ក្បាលទៅដល់អ្នកដែលបានចូលរួម ការញាំអាហារហ្រ្វីជាច្រើនមុខ ចាប់ឆ្នោតយករង្វាន់ ទស្សនីយភាពល្ខោនខោល ព្រមទាំងការប្រគំតន្ត្រី មានស្តង់អាជីវកម្មប្លែកៗ ពោរពេញដោយគំនិតច្នៃប្រឌិតប្រមាណជា ៥០ស្តង់។

តាមរយៈការរៀបចំពិព័រណ៍មួយនេះឡើងរ ក្នុងគោលដៅធំមួយដោយចង់ឃើញកម្ពុជាមានគំនិតរកស៊ីថ្មីៗច្រើន ឈានដល់ការទាញយកជនបរទេសឱ្យចូលមកទស្សនាការតាំងពិព័រណ៍គំនិតរកស៊ីនៅកម្ពុជានាពេលអនាគត”។ ហើយក៏អាចឲ្យអ្នកដែលបានទៅចូលរួមទទួលបានទាំងចំណេះដឹងថ្មីៗ ល្អៗ គំនិតនៃការរកស៊ី ការប្រកបអាជីវកម្ម ពីសំណាកវាគ្មិនខាងលើ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


