Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និងអតីតពលករខ្មែរជិត ២ពាន់នាក់ចូលរួម និង​ទទួល​បាន​ការងារ​ធ្វើ​តាម​រយៈ​ពិព័រណ៌​ការងារ​នៅ​ខេត្ត​សៀមរាប

បានផុស

នៅ

ភ្នំពេញ ៖ ពលរដ្ឋខ្មែរ និងអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃជិត ២ពាន់នាក់ បានចូលរួម និងទទួលបានឱកាស​ការងារ​ធ្វើ​បឋម​តាម​រយៈ​ពិព័រណ៌​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ កន្លងទៅ នៅខេត្តសៀមរាប។ នេះ​បើ​តាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យដដែលរូបនេះបានលើកឡើងថា ពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលកន្លងទៅ មានការចូលរួមពីរោងចក្រសហគ្រាសចំនួន ២៨ ដោយនាំយកឱកាសការងារចំនួន ១២ ៦៧២កន្លែង ជូនដល់ពលរដ្ឋកម្ពុជា ជាពិសេសគឺបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ ដោយមានការសម្ភាស និងទទួលបានការងារធ្វើនៅហ្នឹងកន្លែងតែម្តង។

លោក បន្ថែមថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏ច្រើនសម្បូរបែប តាមរយៈពិព័រណ៌នេះ ពលរដ្ឋខ្មែរបានយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅពេលចូលបម្រើការងារនៅក្នុងស្រុក ជាពិសេសគឺទទួលបានឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៩លើកមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៤៥ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈយន្តការក្រសួង និងវិស័យឯកជន។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម