ព័ត៌មានជាតិ
ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារនៅខេត្តសៀមរាប នាថ្ងៃទី៦-៧ ខែធ្នូ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនអតីតពលករ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ បន្ថែមលើនេះ អ្នកចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាទទួលបានព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.។

សម្រាប់ពិព័រណ៍ការងារនេះ នឹងត្រូវរៀបចំនាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម និងថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក។ ចំពោះអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងទទួលបានការកាត់សក់ពីជាងជំនាញ ដោយឥតគិតថ្លៃ។

អតីតពលករត្រឡប់មកពីថៃ និងអ្នកស្វែងរកការងារ នៅខេត្តសៀមរាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងចំនួន ២ខាងលើនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយមានសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅជ្រើសរើសបុគ្គលិក និងកម្មករដោយផ្ទាល់។

គួរឱ្យដឹងថា ក្នុងខែវិច្ឆិកានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២ខេត្តរួចមកហើយ គឺនៅខេត្តបាត់ដំបង ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅស្រុកថ្មគោល និងស្រុកមោងឫស្សី។ រីឯនៅខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២៣-២៣ ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ។ សរុបលទ្ធផលទាំង ២ខេត្តនេះ មានអ្នកចូលរួមជិត ៥ពាន់នាក់ ហើយមានអ្នកជាប់ការងារ (បឋម) ចំនួន ១ ៥៧៧នាក់៕


-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


