ព័ត៌មានជាតិ
ការដេញភាស៊ីផ្សារចំការគរ លើកទី២ បានបញ្ចប់ក្នុងតំលៃ៨៥.០០០.០០០លានរៀល
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដំណើរការដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មសម្រាប់ឆ្នាំ២០២១ លើកទី២ នៅផ្សារចំការគរ នាខេត្តបន្ទាយមានជ័យ បានទៅលើលោក ស្រេង រ៉ា ក្នុងតម្លៃ៨៥.០០០.០០០លានរៀល ។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មសម្រាប់ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ គឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណភាព សម្អាតបរិស្ថាន អនាម័យផ្សារទាំងនោះ កុំឲ្យខូចមុខមាត់ស្រុក ក្រុងផងដែរ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មូលដ្ឋានអាជីវកម្មដែលជារបស់រដ្ឋ និងគ្រប់គ្រងការប្រមូលភាស៊ីដោយរដ្ឋ មានទំហំទឹកប្រាក់តិចតួច ហើយមូលដ្ឋានអាជីវកម្មដេញថ្លៃមានដូចជា ផ្សារនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកថ្មពួក សួនកុមារនិងផ្សារ ចម្ការគ ក្រុងសិរីសោភ័ណជាដើម ហើយរាប់សិបកន្លែងទៀត ត្រូវបានប្រគល់ឲ្យឯកជនវិនិយោគ៕

អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


