ជីវិតកម្សាន្ដ
មីក្រូហ្វូនដែល Cardi B គប់ទស្សនិកជន កំពុងដាក់ដេញថ្លៃរាប់ម៉ឺនដុល្លារ
មីក្រូហ្វូនដែល Cardi បានគប់ដាក់មនុស្សម្នាក់ តាមពិតជាកម្មសិទ្ធិរបស់ក្រុមហ៊ុន The Wave in Sin City ហើយម្ចាស់វាបានសម្រេចចិត្តដេញថ្លៃដើម្បីយកថវិកាបរិច្ចាគឲ្យសប្បុរសធម៌ ។

Scott Fisher ប្រាប់ TMZ ថា គេងាយស្រួលក្នុងការស្វែងរកមីក្រូហ្វូនបន្ទាប់ពីចប់កម្មវិធី ព្រោះមានស្កុតពណ៌សនៅផ្នែកខាងក្រោមសរសេរថា “MAIN” ហើយវានៅតែអាចដំណើរការបានធម្មតា ទោះបីជា Cardi គប់វាខ្លាំងក៏ដោយ ។
ចំពោះវីដេអូ Cardi B គប់មីក្រូហ្វូនទៅលើនារីម្នាក់នោះ តាមពិតនាងបានសំណូមឲ្យអ្នកគាំទ្រជះទឹកដាក់ខ្លួនមែន ប៉ុន្តែស្ត្រីនោះមិនត្រឹមតែជះទឹកទេ ថែមទាំងមានទឹកកកទៀតផង បណ្ដាលឲ្យ Cardi ខឹងដល់ថ្នាក់គប់មេក្រូតែម្ដងទៅ ។

ការដេញថ្លៃចាប់ផ្តើមនៅលើ eBay ពីតម្លៃ ៥០០ ដុល្លារ ហើយ Scott បានឲ្យដឹងថា មីក្រូហ្វូននេះមានតម្លៃដើមត្រឹមតែ ១០០០ ដុល្លារប៉ុណ្ណោះ ខណៈពេលរសៀលនៅថ្ងៃទី៣ ខែសីហា មហាជននាំគ្នាដេញថ្លៃដល់ ៩៩ ៩០០ ដុល្លារហើយ ។

ទន្ទឹមនោះ Scott បញ្ជាក់ទៀតថា ប្រាក់ចំណូលពីការលក់នឹងត្រូវចែកឲ្យអង្គការសប្បុរសធម៌ចំនួន ២ គឺ Wounded Warrior Project និង Friendship Circle Las Vegas ដែលជួយដល់យុវវ័យ និងក្មេងដែលមានតម្រូវការពិសេស ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រោយមានគេគប់ភេសជ្ជៈកណ្ដាលមុខ Cardi B ក្លាយជាតារារ៉េបប្រើហិង្សាមិនរើសមុខ
ចុចអាន៖ Cardi B ឲ្យកាបូបតម្លៃរាប់ម៉ឺនដុល្លារ ជាកាដូខួបកំណើតកូនស្រីអាយុ ៥ ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


