សេដ្ឋកិច្ច
សមិទ្ធិផលទាំង៥ ទទួលបាន ក្រោយចូលរួមពិព័រណ៍ការងារជាមួយ CamboJob


កម្មវិធី ពិព័រណ៍ការងារលើកទី៣ ចំឡើងដោយក្រុមហ៊ុន CamboJob មានអ្នកចូលរួម ជាង ១៥ ០០០ នាក់ និងសហការរៀបចំកម្មវិធីសង្ក្រានតិចណូ សរុបអ្នកចូលរួមជាង ៣០ ០០០នាក់ ក្នងរយៈពេលពីរថ្ងៃ។ នេះសបញ្ជាក់ឱ្យឃើញពីការជំរុញលើកទឹកចិត្តក្នុងការស្វែងរកការងារក្នុងក្ដីស្រមៃ និងពិភាក្សាអាជីពការងារ ជួយឱ្យមហាជនទទួលបានសមិទ្ធផលមកវិញជាច្រើន ក្រោយចូលរួមក្នុងកម្មវិធីនេះ កាលពីថ្ងៃទី៧ និង៨ មេសា។ ពិព័រណ៍ការងារនេះ ទទួលបានការគាំទ្រចូលចិត្តយ៉ាងពេញទំហឹងពីសាធារណជន ដោយមានការចែករំលែកតៗគ្នានៅ លើបណ្ដាញសង្គមផ្សព្វផ្សាយដល់ ១០ លាន និងមានអ្នកចុះឈ្មោះចូលរួមជាង ១០ ០០០ នាក់តាមរយៈគេហទំព័រ CamboJob។

មហាជន ជាពិសេស សិស្សនិស្សិតដែលបានចូលរួមក្នុងកម្មវិធិពិព័រណ៍ការងារលើកទី៣នេះ ទទួលបានព័ត៌មានលម្អិត ស្វែងយល់ពីទីផ្សារការងារជាច្រើនដែលរួមមាន ទី១. ពិព័រណ៍ការងារ បានផ្តល់ឱកាសការងារច្រើនជាង ៥០០០ មុខតំណែងដល់យុវជនជាច្រើននាក់ទទួលបានឱកាសការងារ និងការសម្ភាសន៍ផ្ទាល់។ ក្រៅពីនេះ ពិព័រណ៍ការងារ CamboJob មានការរៀបចំតុសម្ភាសជាច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន និងបេក្ខជនធ្វើការសម្ភាសបានយ៉ាងងាយស្រួល។


ទី២. សិស្សនិស្សិតចូលរួមទទួលបានការងារស្វែងយល់ពីអាជីពការងារជាច្រើន តាមរយៈក្រុមហ៊ុនជាច្រើនមកពីស្ថាប័នផ្សេងៗគ្នា។


ទី៣. ចូលរួមស្ដាប់ការធ្វើបទបង្ហាញពីក្រុមហ៊ុនល្បីដែលជាឱកាសដល់ល្អដើម្បីយល់ដឹងអំពីរបៀបរបបធ្វើការនៅក្នុងក្រុមហ៊ុន។ បន្ថែមពីនេះ ក៏មានការការចូលរួមពីធនាគារល្បីៗជាច្រើនចូលរួមវេទិកាផ្គូផ្គងការងារលើផ្នែកគណេនយ្យ ហិរញ្ញវត្ថុ និងធនាគារដែលអាចឱ្យនិស្សិតស្វែងរកព័ត៌មានការងារ និងធ្វើការសម្ភាសភ្លាមៗ។

ទី៤. ជាឱកាសដ៏ល្អដើម្បីបង្កើតទំនាក់ទំនងជាមួយបណ្ដាលក្រុមហ៊ុនល្បីៗ និងបានចូលរួមស្តាប់ CEO ល្បីៗដូចជា CEO of Cottage, CEO of Snapkyu, Vice President of Seatel និង Founder of Viniyuk ចូលរួមបកស្រាយ ចែករំលែកចំណេះដឹងអំពីរបៀបធ្វើការងារ ការសរសេរ CV ឱ្យបានល្អ និងវិថីឆ្ពោះទៅរកភាពជោគជ័យនៅក្នុងអាជីវកម្ម។

ទី៥. ទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនជាង ៧០០០ ពីការលេងហ្គេមសប្បាយរីករាយ និងអាចឈានចូលរួមសង្រ្កាន្តតិចណូដែលធ្វើឡើងនៅជាប់ពិព័រណ៍ការងារនេះតែម្តង។


គោលដៅដ៏ធំនៃពិព័រណ៍ការងារលើកទី៣ របស់ CamboJob ចង់ផ្តល់ឱកាសការងារដល់យុវជនទាំងអស់ឱ្យមានការងារល្អធ្វើ និងស្វែងរកការងារក្នុងក្ដីស្រមៃ។ នៅក្នុងកម្មវិធីនេះដែល មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន ជាពិសេសសិស្សានុសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យជាដៃគូសហប្រតិបត្តិការជាង ១៥កន្លែង សរុបលើស មួយមុឺនប្រាំពាន់នាក់ ចូលរួមស្វែងរកព័ត៌មានលម្អិតអំពីការងារក្នុងក្តីស្រមៃ។

ទន្ទឹមនឹងនេះ CamboJob សូមសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន និងបណ្ដាអ្នកឧបត្ថម្ភទាំងអស់ដែលជួយឱ្យកម្មវិធីដ៏អស្ចារ្យមួយនេះដំណើរការទៅមុខបានមានដូចជា៖ Canadia Bank, frogsell, South East Asia Telecom, ELITE SOLAR, SATHAPANA BANK, Prince Huan Yu Real Estate, WOWNOW, Khmer Enterprise, MekongNet, LM CAR, SIHANOUKVILLE SPECIAL ECONOMY ZONE, Teach For Cambodia, B Scientific Instrument, APD BANK, LI XIN GROUP, Mega Asset Management, PRINCE MANOR RESORT, Sinohydro Kamchay Hydroelectric project, Gold Zone Media, AEON SPECIALIZED BANK, Prudential, Smile Shop, Uniliever, E-GetS, ICBC LIMITED PHNOM PENH BRANCH, DOMREY MEAS, Cathay United Bank, UDAYA TECHNOLOGY, CAMINA INDUSTRIAL TECHNOLOGY, Cambodia University of Technology and Science, SnapKyu, BIGO TECHNOLOGY, Huawei Technologies, CE Express, CHINA UNICOM, realestate.com.kh, ZTO Express, LSH Cambodia, Oxygen Media Group, T.C.U POLYS ENTERPRISE Co.,Ltd., GLOBAL JET EXPRESS KHM CO., LTD.ព្រមទាំងក្រុមហ៊ុនផ្សេងទៀតជាច្រើនទៀត។ ក្នុងនោះក៏មានពីសំណាក់សារព័ត៌មានជាង២០ រួមមាន Fresh News, CEN, Sabay, Koh Sontepheab, Kampuchea Thmey, Dap news, Baksey Media, Biz Khmer Media, 60 Buzz និងសារព័ត៌មានជាច្រើនផ្សេងទៀត ព្រមទាំង ១៥ សាកលវិទ្យាល័យជួយផ្សព្វផ្សាយ។

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមិនត្រឹមតែទទួលបានឱកាសការងារតែមួយមុខប៉ុណ្ណោះទេ ថែមទាំងកន្លែងថតរូបស្អាតៗ ការដាក់បង្ហាញនៅសមិទ្ធផលការងារ ជាពិសេសគឺការចាប់រង្វាន់ ឈ្នះស្មាតហ្វូន ២ គ្រឿង កាតាប និងសំបុត្រកម្សាន្ដជាច្រើនសន្លឺកផងដែរ។

សូមចាំជួបគ្នា ក្នុងកម្មវិធី ពិព័រណ៍ការងារ ដែលរៀបចំដោយក្រុមហ៊ុន CamboJob លើកទី៤ បន្តទៀត៕
ព័ត៌មានបន្ថែម៖ 081 697 501
លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh
លីងតេឡេក្រាម៖ https://t.me/CambojobHR
#cambojobcampuscareerfair2023 #cccf #careerfair2023

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ