Connect with us

ព័ត៌មានជាតិ

ដី​ក្បែរអីអ៊ន ៣ មួយ​ម៉ែត្រ​ការ៉េ​ជាង ១៨០០ដុល្លារ ឡើង​គុណ​​ជា​ ២ នៅ​ពីរ​ឆ្នាំ​ទៀត

បានផុស

នៅ

ជំងឺកូវីដ១៩ ដែល​រួមរិត​សេដ្ឋកិច្ច​ពេញមួយ​ឆ្នាំ វិស័យ​អចលនទ្រព្យនៅតែអាចរក្សាតម្លៃស្ថិរភាព​របស់ខ្លួន​បាន​​​ដដែល។

គម្រោង​​អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធធំៗ​មួយ​ចំនួន​នៅ​តែ​បន្ត​។ ជាក់ស្តែងគម្រោងផ្សារទំនើបអ៊ីនអន ៣ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ នៅពេលនេះ តម្លៃដីនៅតំបន់នេះ នៅ​តែមានតម្លៃខ្ពស់ ហើយអាចនឹងកើត​ឡើង​ខ្លាំង​ទៀតផង។

លោក ច្រឹក សុខ នីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នទ្រព្យ​កម្ពុជា បានប្រាប់កម្ពុជាថ្មីថា តម្លៃដីនៅតំបន់ អ៊ីអន ៣ មានតម្លៃ ចន្លោះ ពី ១២០០ ដល់ ១៨០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ អាស្រ័យលើទំហំដី ប្រសិនបើទំហំតូចអាចថ្លៃជាងនេះ តែបើទំហំធំអាចធូថ្លៃក៏មាន។ តម្លៃបើ​តាមអ្នក​ជំនាញ​រូប​នេះ អាច​កើនឡើងរហូតដល់២ ពាន់ ឬ ៣ ពាន់ក្នុង​រយៈ​ពេល ១ ឆ្នាំ ឬ ២ឆ្នាំខាងមុខ។

ផ្សារ​ទំនើប​អ៊ីអន​ ៣ ​ដែល​សាងសង់​ឡើងនៅក្នុង​គម្រោង​ទីក្រុង​រណប ING City នៅលើ​ផ្ទៃដី ១៧៤ ០០០ ​ម៉ែត្រការ៉េ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣​នេះ។ បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នទ្រព្យ​កម្ពុជា លោកច្រឹក សុខនីម ការអភិវឌ្ឍអគារខ្ពស់ៗ និងផ្សារទំនើប បង្កើត​បណ្តុំប្រជាជនរស់នៅ​ច្រើន នាំ​ឲ្យ​​មាន​តម្រូវការ​ដីធ្លី និង​ផ្ទះ​សម្បែង​មាន​ការ​កើន​ឡើង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម