Connect with us

ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើងវិញជាង ៤ % នៅឆ្នាំ ២០២១

បានផុស

នៅ

កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងងើបឡើងវិញដល់ ៤ ភាគរយនៅឆ្នាំ ២០២១ នេះ បន្ទាប់ពីធ្លាក់​ចុះ ជាង ៣ ភាគរយ(-៣,១%) នៅឆ្នាំ ២០២០ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។

ថ្លែងនៅក្នុងវេទិការសាធារណៈ ស្តីការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅថ្ងៃទី ២៦ ខែមករានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា អាចនឹងមានកំណើនដល់ ៤% នៅឆ្នាំ ២០២១នេះ ដោយសារការងើបឡើងវិញគ្រប់វិស័យទាំងអស់ ខណៈដែលវិស័យទេសចរណ៍កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។

លោកថ្លែងថា នៅឆ្នាំ ២០២១ កម្ពុជាមានឱកាសទីផ្សាររីកធំជាងមុន ដូចជាពាណិជ្ជកម្មសេរី ជា​មួយ​ប្រទេសចិន(FTA) ការរក្សាបានក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង​កូវីដ១៩​ ការកែទម្រង់បង្កើនភាពប្រ​កួតប្រជែង និងមានច្បាប់វិនិយោគថ្មី និងការចាក់វ៉ាក់សាំងជាដើម ទាំងនេះជាហេតុផល ដែលធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ។

លោក​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះឲ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ស្ថិតក្នុងរង្វង់ -៣,១ ភាគរយ ខណៈដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះក្នុងរង្វង់ដល់ ៤ ទៅ ៥ ភាគរយនៅឆ្នាំ ២០២០ ដោយសារតែជំងឺកូវីដ១៩។

លោក វង្សី វិស្សុត បញ្ជាក់ថា ការមិនធ្លាក់ចុះខ្លាំងដូចការព្យាករណ៍របស់ស្ថាប័នអន្តរជាតិទាំងនោះ ដោយសារការអន្តរាគមនរបស់រដ្ឋាភិបាលមានប្រសិទ្ធភាព ដូចជាការទប់ស្កាត់ការឆ្លងរាលដាលនៃ​កូវីដ១៩​ទាន់ពេលវេលា ការបន្ធូបន្ថយពន្ធ ការផ្តល់ជំនួយសាច់ប្រាក់ជាដើម។

នៅឆ្នាំ ២០២០ ឧស្សាហកម្មកាត់ដេរ ធ្លាក់ចុះ ៤ ភាគរយ ហើយការនាំចេញវិស័យកាត់ដេរ ធ្លាក់ ១០ ភាគរយ។ ក្រៅពីនេះវិស័យផ្សេងបែរជាកើនឡើងដល់ ២៦ ភាគរយ ពោលគឺ ការនាំចេញរបស់កម្ពុជា ធ្លាក់តែ១ ភាគរយទេ នៅឆ្នាំ ២០២០។

បើតាមលោក​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ ឲ្យដឹងទៀតថា ទំនិញដែលនាំចេញមានការកើនឡើងក្រៅពីសំលៀកបំពាក់មានដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម កង់ វិស័យកសិកម្ម និងសម្ភារៈជាច្រើនទៀត។

លោកប្រាប់ថា កម្លាំងផលិត និងនាំចេញរបស់កម្ពុជានៅខ្លាំងណាស់ ប្រសិនបើសេដ្ឋកិច្ច ពិភពលោកងើបឡើងវិញភ្លាម សមត្ថភាពនៃការនាំចេញរបស់កម្ពុជាក៏ស្ទុះឡើងដែរ។

ចំណូលថវិការជាតិដែលកម្ពុជាប្រមូលបានក្នុងឆ្នាំ២០២០ មានចំនួនទឹកប្រាក់ ៥៧០០ លានដុល្លារ ជាចំណូលក្នុងស្រុក ដែលកម្ពុជាគ្រោង ៦៥០០ លានដុល្លារ។ ដូច្នេះធ្វើឲ្យស្ថានភាពថវិការរឹងមាំជាងមុន៕

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២០ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣៤ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៣៧ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៣៨ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម