Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​បញ្ជាក់ហេតុផល មិន​អាច​លើកលែងថ្លៃទិដ្ឋការទេសចរបាន​

បានផុស

នៅ

រដ្ឋាភិបាល​នៅ​តែ​បន្ត​យក​ថ្លៃ​ទិដ្ឋាការ​លើ​ជន​បរទេស ថ្វី​បើ​មាន​​សំណូម​ពរ​ឲ្យ​មាន​ការ​លើកលែង ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ។
 
ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់ខែង និង សម្ពោធ​រោងចក្រ ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ចំការមន កាល​ពី​ម្សិលមិញ សម្តេច​តេជោ ហ៊ុន សែន​បាន​ថ្លែង​ការពារ​ថា ការ​យក​ថ្លៃទិដ្ឋាការលើ​ជនបរទេស ជា​ប្រភព​ចំណូល​មួយ​របស់​រដ្ឋ​។ រដ្ឋ​មិន​ទាន់មាន​អី​ជំនួស ដោយសារ​ការ​ប្រើប្រាស់​ផលិតផលក្នុង​ស្រុក​មាន​កម្រិត​តិចតួច​​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“​មាន​អ្នក​សំណូមពរ​ឲ្យ​ដក កុំ​យក​ទិដ្ឋាការ តែរឿង​លុយ ៣០​ដុល្លារ​​មិន​ជា​បញ្ហា​ទេ។ ​ប្រទេស​គេ​រាប់​រយ​ដុល្លារ​ ដូច​នៅ​ប្រទេស​បារាំង​ជា​ដើម នៅ​តែ​មានភ្ញៀវចាយ​លុយ​ទៅ​លេង”។

សម្តេច​បញ្ជាក់​ថា ការ​ស្នើ​លើក​លែង​ការ​យក​ថ្លៃ​ទិដ្ឋាការ​មិន​អាច​ធ្វើ​បាន​ទេ លើកលែង​តែ​ប្រទេស​កម្ពុជា​អាច​ទាញ​យក​កម្រៃ​ពី​វិស័យ​​ទេសចរណ៍​ឲ្យ​បានច្រើន​ ដែល​អាច​ជំនួស​យក​តម្លៃ​លើ​ទិដ្ឋាការ​បាន។

កាល​ពី​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ប្រមាណ ៦ លាន​នាក់។ ក្នុង​នោះ​ចំណូល​ពីការ​យក​ថ្លៃ​ទិដ្ឋការមាន​រហូត​ដល់ជាង ១៨០ លាន​ដុល្លារ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បាន​ពន្យល់​ពី​មូល​ហេតុដែល​រដ្ឋាភិបាល​មិនទាន់​អាចឈាន​ដល់​ការលើកលែង​ទិដ្ឋាការ​ លុះ​ណា​កម្ពុ​ជាមាន​ការតភ្ជាប់​ជើងហោះហើរ​ទូលំទូលាយ​ទៅ​បណ្ដា​ប្រទេស​នានា មាន​ផលិតផល​ទេសចរណ៍​សម្បូរបែប​ ទើប​រដ្ឋាភិបាល​ពិចារណា​រឿង​លើកលែង​ទិដ្ឋាការ​នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម