ព័ត៌មានជាតិ
កម្ពុជា៖ វិស័យទេចរណ៍នឹងបង្កើតចំណូលជាង៥ពាន់លានដុល្លារចូលចរន្តសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥
ក្រសួងទេចរណ៍បានធ្វើការព្យាករណ៍ថា ជាមួយស្ថានភាពកាន់តែល្អប្រសើរនៃវិស័យទេចរណ៍ក្នុងតំបន់ និងអន្តរជាតិ កម្ពុជានឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិចន្លោះពី ៧,២ ទៅ៧,៥ លាននាក់នៅឆ្នាំ២០២៥នេះ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ ឬរួមចំណែកប្រមាណជាជាង១០ភាគរយនៃផលិតផលក្នុងស្រុកសរុប។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍ថ្លែងក្នុងកម្មវិធីបិតអង្គសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥កាលពីថ្ងៃទី២៧ ខែកុម្ភៈថា វិស័យទេចរណ៍បានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ និងការបន្តអូសបន្លាយពេលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែវិស័យនេះបានត្រឡប់ មកភាពល្អប្រសើរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទោះបីជាជម្លោះភូមិសាស្រ្ត នយោបាយនៅបន្ត។
លោកថា កាលពី២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិ ប្រមាណ ២២,៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០២៣, ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣,០៨៣លានដុល្លារ អាមេរិក ខណៈដែលក្នុងឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣,៦៣៧លានដុល្លារ អាមេរិក ដោយរួមចំណែកប្រមាណ៩,៤% នៃផលិតផលក្នុងស្រុកសរុប

លោកថា ៖«តាមការព្យាករណ៍ ក្នុងឆ្នាំ២០២៥, ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥,១០០លានដុល្លារអាមេរិក ដោយរួមចំណែកប្រមាណ១០,៥% នៃ ផលិតផលក្នុងស្រុកសរុប»។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីថាចំនួនភ្ញៀវទេចរអន្តរជាតិមកទស្សនាកម្ពុជាបានបន្តកើនឡើងចាប់តាំងពីចុងឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន ជាពិសេសកំណើនភ្ញៀវមកពីប៉ែកអឺរ៉ុប។ ប៉ុន្តែលោកថា ស្របពេលដែលវិស័យទេសចរណ៍ទាំងមូលកំពុងមានកំណើន កម្ពុជាគួររៀបចំនូវព្រឹត្តិការណ៍ទេចរណ៍នានាដើម្បីបន្តទាក់ទាញភ្ញៀវឱ្យមកកាន់តែច្រើន។
លោកបានថ្លែងថា៖«វាជាសញ្ញាល្អនៃការវិវត្តន៍វិស័យទេចរណ៍ សម្រាប់កំណើនតាមផ្លូវអាកាសនាដើមឆ្នាំនេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យនេះ ដូច្នេះនៅពេលរដូវក្សត់ភ្ញៀវនាពេលខាងមុខ ទាំងវិស័យឯកជន និងរដ្ឋត្រូវសហការគ្នារៀបចំនូវយន្តការ ឬព្រឹត្តិការណ៍នានាដើម្បីរក្សានូវកំណើននេះ»។
ខណៈស្ថានភាពរដូវធ្លាក់ចុះនៃភ្ញៀវទេចរនឹងមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោក ហួត ហាក់បានលើកឡើងអំពីយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការស្នើសុំរាជរដ្ឋាភិបាលដាក់ ចេញនូវយុទ្ធនាការសម្រាប់ពង្រឹងស្ថានភាពទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ខាងមុខ ដោយស្នើសុំរៀបចំកម្មវិធីលើកទឹកចិត្តសម្រាប់ជំរុញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងស្រុក កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុទ្ធនាការបញ្ចុះថ្លៃសេវាកម្មទេសចរណ៍។

ជាមួយគ្នានេះដែរ លោកថា តាមរយៈការជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេចរណ៍ខេត្តសៀមរាប ខេត្តមណ្ឌលគិរី, ខេត្តកែប, ផែនការអភិវឌ្ឍទេសចរណ៍នៅថ្នាក់ក្រោមជាតិ និងផែនការអភិវឌ្ឍន៍ ទេសចរណ៍មូស្លីម, ក្រសួងទេសចរណ៍ ក៏បាននឹងកំពុងរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍, សេចក្តីព្រាងគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដែលមានគោលដៅ លើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និរន្តភាព និងបរិយាបន្ន។
លោកថា ៖«ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី», និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្តល់ភាពកក់ក្តៅ, ស្អាត, វៃឆ្លាត និងបៃតង ដោយរក្សាភាពជា ខ្មែរដោយ ការងារអាទិភាពមួយចំនួនដែលក្រសួងដាក់ចេញនាពេលខាងមុខ រួមមាន ការទាញប្រយោជន៍ឱ្យអស់សក្តានុពលពីគោលដៅទេសចរណ៍ដែលមានស្រាប់ដោយ ឈរលើគោលការណ៍អភិរក្ស, អភិវឌ្ឍ និងរក្សាចីរភាព»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


