ព័ត៌មានជាតិ
សម្តេចតេជោប្រាប់ឲ្យសមត្ថកិច្ចដកបម្រាមមិនឲ្យពលរដ្ឋដឹកទំនិញចេញទៅក្រៅប្រទេសជាបន្ទាន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ បានថ្លែងប្រាប់ឲ្យដកបទបញ្ជាមិនឲ្យប្រជាជននៅតាមព្រំដែននាំទំនិញចេញទៅប្រទេសជិតខាង។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងប្រាប់ឲ្យដឹងថា កន្លងមកអាជ្ញាធរបានពង្រឹងការធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីជៀសវាងការហូរចូលនៃជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស។ ហើយថាចំពោះការដឹកទំនិញចេញចូលនៅតែធ្វើឡើងជាធម្មតា។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីកើតមានឡើងបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសច្រកព្រំដែនប៉ៃលិន ថាមិនឲ្យបងប្អូនប្រជាករសិករដឹកកសិផល ទៅព្រំដែនថៃដូចពីមុនទេ ដោយចាប់អនុវត្តចាប់ពីថ្ងៃស្អែកនេះ ខណៈដែលរថយន្តថៃបែរជាចូលមកក្នុងប្រទេសរបស់កម្ពុជាបាន។
សម្តេចក៏ថ្លែងប្រាប់ឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញបានកាន់តែច្រើន កាន់តែល្អ។ សម្តេចតេជោថ្លែងថា “មិនអាចឲ្យប្រទេសជិតខាង ដឹកចូលមកហើយហាមឃាត់ប្រជាជនខ្មែរ ទាំងនៅព្រំដែនថៃ និងវៀតណាម”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើឡើងធម្មតា ដើម្បីឲ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា