សេដ្ឋកិច្ច
IMF៖ សេដ្ឋកិច្ចហ្វីលីពីននឹងកើនឡើង ៦ ភាគរយឆ្នាំនេះ ប៉ុន្តែគោលនយោបាយរូបិយវត្ថុត្រូវបន្តតឹងរ៉ឹង
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃចន្ទ ទី ១០ មិថុនា ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីនត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញពី ៥,៥ ភាគរយឆ្នាំមុន ដល់ ៦ ភាគរយនៅឆ្នាំនេះ និង ៦,២ ភាគរយនៅឆ្នាំបន្ទាប់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Elif Arbatli Saxegaard ប្រធានបេសកកម្មរបស់ IMF បានថ្លែងថា កំណើននេះ ជំរុញដោយតម្រូវការរបស់អ្នកប្រើប្រាស់ ការវិនិយោគសាធារណៈ និងឯកជនកាន់តែខ្ពស់ និងការងើបឡើងវិញនៃការនាំចេញ។
យ៉ាងណាមិញ លោកថា ការកំណត់គោលនយោបាយរូបិយវត្ថុរបស់ប្រទេស គួរតែបន្តតឹងរ៉ឹងឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឱ្យអតិផរណាស្ថិតនៅលើអត្រាគោលដៅ។
មន្រ្តីនៃស្ថាប័នផ្ដល់ប្រាក់កម្ចីដ៏ធំរបស់ពិភពលោកដដែល បាននិយាយថា ហានិភ័យចំពោះអតិផរណានៅតែមានការកើនឡើង ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលតម្លៃទំនិញកើតឡើងដដែលៗ។
លោក Saxegaard បានបន្ថែមថា ឱនភាពគណនីចរន្ត ត្រូវបានរំពឹងថានឹងបង្រួមមកត្រឹម ២,១ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដោយសារការកើនឡើងនៃការនាំចេញទំនិញ និងទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


