សេដ្ឋកិច្ច
ពីស្ដ្រីមេផ្ទះ ក្លាយជាម្ចាស់សិប្បកម្មផលិតប្រហិតដ៏ល្បីឈ្មោះ
ផ្ដើមចេញពីស្ដ្រីមេផ្ទះម្នាក់ អ្នកស្រី គីរី សុវណ្ណវតី បានផ្លាស់ប្ដូរខ្លួនក្លាយជាម្ចាស់សិប្បកម្មផលិតប្រហិតដ៏ល្បីឈ្មោះមួយ នៅក្នុងរាជធានីភ្នំពេញ។

អ្នកស្រី គីរី សុវណ្ណវតី អាយុ ២៦ឆ្នាំ ម្ចាស់សិប្បកម្មផលិតប្រហិតផ្ទះវីឡា បានប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយ អ្នកស្រី ត្រឹមតែជាស្រ្ដីមេផ្ទះម្នាក់ ដែលមានតួនាទីមើលថែទាំកូន នៅក្នុងគ្រួសារតែប៉ុណ្ណោះ។
ក្រោយមកចូលមកដល់ឆ្នាំ ២០១៨ ទើបអ្នកស្រី និងស្វាមី បានរួមគ្នាបង្កើតសិប្បកម្មផលិតប្រហិត ដែលជារៀងរាល់ថ្ងៃ អ្នកស្រី សុវណ្ណវតី បានជួយទិញសាច់ពីកសិករចិញ្ចឹមគោ និងមាន់ ចន្លោះប្រមាណ ៤០០ ទៅ ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ។

អ្នកស្រី សុវណ្ណវតី បានប្រាប់ឱ្យដឹងទៀតថា មូលហេតុដែលអ្នកស្រី បើកសិប្បកម្មផលិតប្រហិតនេះឡើង ដោយសារតែក្ដីស្រមៃតាំងពីតូចមកទាក់ទងនឹងការផលិតប្រហិត និងម៉្យាងទៀត អ្នកស្រី ចង់ផលិតប្រហិតដែលជាស្នាដៃរបស់កូនខ្មែរ ដោយមិនចាំបាច់នាំចូលពីក្រៅប្រទេស ផងដែរ។

ម្ចាស់សិប្បកម្មរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មផលិតប្រហិតផ្ទះវីឡា របស់អ្នកស្រី អាចមានសមត្ថភាពផលិតប្រហិតគោ និងសាច់មាន់ ក្នុងមួយថ្ងៃ ចន្លោះពី ៨០០ ទៅ៩០០គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទៅកាន់តម្រូវការទីផ្សារក្នុងស្រុក ពិសេសក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។

សម្រាប់ទស្សនវិស័យទៅថ្ងៃអនាគត អ្នកស្រី សុវណ្ណវតី ក៏បានគំនិតចង់ពង្រីកសិប្បកម្មផលិតប្រហិត ឱ្យកាន់តែធំជាងនេះទៀត ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ធ្វើយ៉ាងណាផលិតប្រហិតមានគុណភាព និងស្ដង់ដា បានកាន់តែច្រើន សម្រាប់ប្រជាជនខ្មែរ ដែលនិយមចូលចិត្តបរិភោគប្រហិត ដែលជារបស់ខ្មែរពិតៗ។

ក្រៅពីការបើកសិប្បកម្មផលិតប្រហិត ដើម្បីរកប្រាក់ចំណូលចូលក្នុងគ្រួសារ អ្នកស្រី សុវណ្ណវតី ក៏បានចូលរួមចំណែកជួយបង្កើតការងារឱ្យពលរដ្ឋខ្មែរមានការងារធ្វើ ដោយមិនចាំបាច់ទៅចំណាកស្រុកនៅប្រទេសជិតខាង។ ជាក់ស្ដែង សិប្បកម្មរបស់ សុវណ្ណវតី បច្ចុប្បន្នមានបុគ្គលិកបម្រើការក្នុងសង្វាក់ផលិតកម្មខ្នាតតូចនេះ ជាង១០នាក់ ដែលពួកគាត់គ្រប់រូប សុទ្ធសឹងតែទទួលបានប្រាក់ខែសមរម្យ ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


