ព័ត៌មានជាតិ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាកំពុងរៀបចំឥណទានឡើងវិញដើម្បីសម្រួលបន្ទុកដល់អតិថិជន
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកំពុងធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនរបស់ខ្លួនក្នុងការជួយសម្រួលបន្ទុកនៃការសងត្រឡប់តិច និងរយៈពេលសងវែងជាងមុន។ ការធ្វើបែបនេះធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា(NBC) កាលពីចុងខែសីហាបានចេញសារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញ។

យោងតាមសារាចរណែនាំរបស់ NBC កាលពីថ្ងៃទី៣០ ខែសីហា ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានចំនួន ២ ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។
បើតាមសារាចរណែនាំដដែលបញ្ជាក់ថា៖« គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និងការប្រាក់ប្រចាំខែ»។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាសម្រាប់ធនាគារលោកនឹងធ្វើការរៀបចំឥណទានឡើងវិញប្រមាណជាជាង២០ភាគរយនៃឥណទានសរុបដែលមានចំនួនជាង១,១ពាន់លានដុល្លារ។ លោកថា៖« ដូច្នេះយើងនឹងធ្វើរៀបចំឥណទានឡើងវិញជាង២០០លានដុល្លារដែលយើងនឹងត្រូវធ្វើចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៤»។

លោកបានគូសបញ្ជាក់ថា បើតាមសារាចរណែនាំរបស់ NBC គឺល្អទាំងគ្រឹះស្ថានធនាគារនិងអតិថិជនដោយសារអតិថិជនដែលគាត់ត្រូវសងត្រឡប់ចំនួនច្រើននឹងមកសងចំនួនតិច។
លោកថា៖«សម្រាប់ធនាគារគឺមិនចំណាយលើការចាត់ថ្នាក់ឥណទានទេ ត្រង់នេះមានន័យថាកាលណាយើងធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនយើងនឹងបន្ថយចំណាត់ថ្នាក់អតិថិជិនពីកម្រិត១មកកម្រិត២ឬ៣ ដូច្នេះទាល់តែអតិថិជនសងទៀងទាត់៦ដងទើបយើងត្រឡប់ទៅចំណាត់ថ្នាក់ដើមវិញ។ ប៉ុន្តែបើតាមប្រកាសថ្មីរបស់ធនាគារជាតិគឺយើងមិនធ្វើការបន្ថយចំណាត់ថ្នាក់អតិថិជនឡើយ ទោះបីជាអតិថិជនធ្លាប់សងយឺងក៏ដោយ។ នៅពេលយើងរៀបចំឥណទានឡើងវិញជូនពួកគាត់គឺយើងមិនធ្វើការទំលាក់ចំណាត់ថ្នាក់ពួកគាត់ទេ។ បើសិនជាគាត់សងទៀងទាត់តែបីខែយើងនឹងផ្លាស់ប្តូរចំណាត់ថ្នាក់ពួកគាត់មកកម្រិតដើមវិញ»។
ជាមួយគ្នានេះដែរ សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែនក៏បានថ្លែងមកកាន់កម្ពុជាថ្មីផងដែរថា ស្ថាប័នលោកបានកំពុងធ្វើការរៀបចំឥណទានឡើងវិញជូនអតិថិជនរបស់ខ្លួន ស្របតាមសារាចរណែនាំរបស់NBC។

លោកបានលើកឡើងថា៖«សារាចរណែនាំនេះគឺពិតជាបានជួយច្រើនណាស់ដល់អតិថិជនដែលមានការលំបាក។ មន្រ្តីឥណទានរបស់ខ្ញុំបានកំពុងតែចុះជួបអតិថិជនដើម្បីពន្យល់ណែនាំអំពីអត្ថប្រយោជន៍នៃការរៀបចំឥណទានឡើងវិញនេះ»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្ត្រីធនាគារជាតិនៃកម្ពុជា ចុះត្រួតពិនិត្យដំណើរការអនុវត្តន៍សារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញ នៅតាមបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីធ្វើការវាយតម្លៃវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តសារាចរនេះ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


