សេដ្ឋកិច្ច
យានយន្តជាង ៣៧ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការនៅឆ្នាំ ២០២៤
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីយានយន្តជាង ៣៧ ម៉ឺនគ្រឿង នៅក្នុងឆ្នាំ ២០២៤ (ទោចក្រយានយន្តប្រមាណ ៣១ ម៉ឺនគ្រឿង និងរយន្តគ្រប់ប្រភេទប្រមាណ ៥ ម៉ឺន ៥ ពាន់គ្រឿង) ក្នុងនោះរថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន ប្រមាណ ៣ ម៉ឺនគ្រឿង និងទទួលបានចំណូលសរុបជាង ១៨ លានដុល្លារ និងយានយន្តដើរដោយថាមពលអគ្គិសនីប្រមាន ៣ ពាន់គ្រឿង។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ថា ក្រសួងក៏បានចេញបណ្ណបើកបរប្រមាណ ១១ ម៉ឺន បណ្ណ ក្នុងនោះទោចក្រយានយន្តប្រមាណ ៩ ម៉ឺន បណ្ណ និងរថយន្ត ប្រមាណជិត ១ ម៉ឺន ៤ ពាន់បណ្ណ និងបណ្ណអាជីវកម្មគ្រប់ប្រភេទចំនួន ៧ ម៉ឺនបណ្ណ។
ក្រសួងសារធារណការបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ប្រមាណ ៤៦ ម៉ឺនគ្រឿង និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ប្រមាណ ២ លាន ៨៥ ម៉ឺនគ្រឿង និងពិន័យប្រមាណជាង ១ ពាន់គ្រឿង យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសប្រមាណ ១ ម៉ឺន ៤ ពាន់គ្រឿង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


