Connect with us

ព័ត៌មានជាតិ

គយ នឹងដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងការរាយការណ៍​ទំនិញនាំចេញក្នុងប្រព័ន្ធគ្រប់គ្រងសន្និធិ​គយបណ្តោះអាសន្ន

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹង​ដាក់​ឱ្យ​អនុវត្ត​មុខងារ​គ្រប់គ្រង​ការ​រាយការណ៍​អំពីទំនិញនាំចេញ ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​សន្និធិគយ​បណ្តោះអាសន្ន (CTSM) នៅ​សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ​និងកាន់តែរហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមអគ្គនាយកដ្ឋានគយ បានគូសបញ្ជាក់ឱ្យដឹងថា ការសម្រេច​ដាក់​ឱ្យ​អនុវត្ត​មុខងារ គ្រប់គ្រងការរាយការណ៍អំពីទំនិញនាំចេញតាមផ្លូវទឹក ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​សន្និធិគយ​បណ្ដោះអាសន្ន (CTSM) នេះ ដើម្បី​ចូលរួម​លើក​កម្ពស់ និង​ជំរុញ​កិច្ច​សម្រួល ពាណិជ្ជកម្ម​តាម​ផ្លូវទឹក​ក្នុង​ការ​រាយការណ៍​អំពី​ទំនិញ និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ទំនិញ​នាំចេញ​តាម​​នាវា ឱ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ជាក់ស្តែង មុខងារ​គ្រប់គ្រង​ការ​រាយការណ៍​អំពីទំនិញនាំចេញ ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​សន្និធិគយ​បណ្តោះអាសន្ន (CTSM) នេះ​នឹងដាក់ឱ្យអនុវត្តជាផ្លូវការ នៅសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ ចាប់​ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ។

នីតិវិធីលម្អិតនៃការអនុវត្តមុខងារនេះ មាននៅក្នុងសៀវភៅមគ្គុទេសក៍មុខងាររាយការណ៍ទំនិញ សម្រាប់បែបបទនាវាចេញ ដែលអាចរកបានក្នុងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម