ព័ត៌មានអន្ដរជាតិ
Skype បិទដំណើរការជាផ្លូវការកាលពីម្សិលមិញ
វេទិកាទំនាក់ទំនងអនឡាញ Skype ដែលធ្លាប់តែល្បីខាងវិដេអូខល ឬការហៅជាសំឡេងពីមុននោះ បានបិទដំណើការជាផ្លូវការហើយកាលពីថ្ងៃចន្ទ ក្រោយប្រតិបត្តិការទំនាក់ទំនងសម្រាប់មនុស្សរាប់លាននាក់ជុំវិញពិភពលោកអស់រយៈពេលជិត ២២ ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

បើកដំណើរការក្នុងឆ្នាំ ២០០៣ វេទិកា Skype បានក្លាយជាបដិវត្តន៍បច្ចេកវិទ្យាដ៏ល្បីយ៉ាងឆាប់រហ័សសម្រាប់ការហៅជាសំឡេង និងវិដេអូដោយឥតគិតថ្លៃតាមអ៊ិនធឺណិត ដែលប្រមូលផ្តុំអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង ៣០០ លាននាក់ នៅពេលវាពេញនិយមខ្លាំងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ២០១០ ។
Skype បានផ្លាស់ប្ដូរពីរបៀបដែលមនុស្សជុំវិញពិភពលោក ធ្វើការទំនាក់ទំនងគ្នា មុនពេល Zoom ឬ FaceTime មានវត្តមាន។

ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានទិញ Skype ក្នុងតម្លៃ ៨,៥ ប៊ីលានដុល្លារ ក្នុងបំណងធ្វើឱ្យវាក្លាយជាស្នូលនៃយុទ្ធសាស្រ្តទំនាក់ទំនងរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ ខណៈគូប្រជែងថ្មីៗដូចជាវេទិកា WhatsApp, Zoom និង Microsoft Teams កាន់តែវាយលុក ប្រជាប្រិយភាពរបស់ Skype ក៏កាន់តែថយចុះ។
ទីបំផុត នៅថ្ងៃទី ២៨ ខែកុម្ភៈ ក្រុមហ៊ុន Microsoft បានប្រកាសបិទ Skype នៅថ្ងៃទី ៥ ខែឧសភា ដើម្បីផ្ដោតលើប្រតិបត្តិការវេទិកា Microsoft Teams សម្រាប់ការទំនាក់ទំនង និងសហប្រតិបត្តិការផ្សេងៗ។ ការបិទនេះ នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ Skype ឥតគិតថ្លៃ និងបង់ប្រាក់ ដោយតម្រូវឱ្យពួកគេ ផ្ទេរទិន្នន័យទៅ Microsoft Teams វិញ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


