ព័ត៌មានជាតិ
មុខរមណីយដ្ឋានអង្គរ មានរៀបចំបញ្ជរលក់សំបុត្រ អាចឲ្យទេសចរទិញសំបុត្រចូលទស្សនាអង្គរតាមអនឡាញ
នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានរៀបចំឲ្យមានបញ្ជរលក់សំបុត្រតាមថ្នាលឌីជីថល ដែលជួយសម្រួលដល់ភ្ញៀវទេសចរអាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ហើយអាចបង់លុយតាមប្រព័ន្ធធនាគារក្នុងស្រុកនិងក្រៅស្រុកថែមទៀត។
តាមរយៈម៉ាស៊ីនបម្រើសេវាកម្មខ្លួនឯងដោយស្វ័យប្រវត្តិ (Self-Service Machine) បានជួយសម្រួល និងកាត់បន្ថយពេលវេលា និងក៏ជាមធ្យោបាយដ៏សំខាន់នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលផងដែរ។

លោក ប៊ុនលី ហាវ មន្រ្តីត្រួតពិនិត្យប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានឲ្យដឹងថា ការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជរលក់សំបុត្រតាមបច្ចេកវិទ្យាទំនើបនេះ ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរមិនបាច់ចំណាយពេលធ្វើដំណើរទៅមក និងអាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងអាចបង់លុយទូទាត់តាមប្រព័ន្ធអនឡាញថែមទៀត។
បញ្ជរលក់សំបុត្រដែលអាចស្កេនដោនឡូតតាម QR Code បានដាក់ដំណើរការបានជាង ៣ ខែនៅខាងមុខច្រកខាងត្បូងបរិវេណប្រាសាទអង្គរវត្ត និងបានដាក់ពង្រាយតាមគោលដៅប្រាសាទមួយចំនួនទៀត ដែលមានសេវាអ៊ីនធឺណិតគ្របដណ្តប់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


