ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើងបន្តិច ជុំវិញការសម្រេចចិត្តរបស់ OPEC+
តម្លៃប្រេងអន្តរជាតិ បានកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះនៅសប្ដាហ៍មុន ជុំវិញការសម្រេចចិត្តថ្មីពាក់ព័ន្ធនឹងការបង្កើនផលិតកម្មប្រេងក្នុង«ទំហំតិច»ចាប់ពីខែតុលា របស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ៣៤ សេន ឬ ០,៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៥,៨៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង 0.5% ដល់ 65.84 ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោងជិត ៩ ព្រឹក នៅទីក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ៣០ សេន ឬ ០,៥ ភាគរយ ដល់ ៦២,១៧ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណ ២ ភាគរយ ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដោយសារតែកម្សោយទិន្នន័យការងារនៅសហរដ្ឋអាមេរិក ដែលបង្កក្ដីបារម្ភផ្នែកតម្រូវការ។ នោះធ្វើឱ្យការធ្លាក់ចុះប្រចាំសប្ដាហ៍សរុបប្រមាណ ៣ ភាគរយ។

កំណើនមកវិញបន្តិចបន្តួចនៅថ្ងៃចន្ទនេះ កើតឡើងក្រោយ OPEC+ ជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ហើយបានព្រមព្រៀងថានឹងបង្កើនផលិតកម្មប្រេងបន្ថែមទៀតចាប់ពីខែតុលា ប៉ុន្តែក្នុងទំហំតិចជាងខែមុនៗ។ សមាជិកចំនួន ៨ នៃ OPEC+ នឹងបង្កើនផលិតកម្មចាប់ពីខែតុលាដល់ ១៣៧ ០០០ បារ៉ែល/ថ្ងៃ ដែលទាបជាងកំណើនប្រហែល ៥៥៥ ០០០ បារ៉ែល/ថ្ងៃនៅខែកញ្ញា និងសីហា និង ៤១១ ០០០ បារ៉ែល/ថ្ងៃ សម្រាប់ខែកក្កដា និងមិថុនា។
កំណើនដដែល ក៏ជំរុញផងដែរដោយភាពកាន់តែតានតឹងជាថ្មីនៃសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួនក្នុងសង្គ្រាមលើអ៊ុយក្រែនកាលពីយប់ថ្ងៃសៅរ៍ទូទាំងប្រទេសអ៊ុយក្រែន ដោយបានដុតបំផ្លាញអគាររដ្ឋាភិបាលដ៏សំខាន់នៅកណ្តាលទីក្រុងកៀវ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ រួមទាំងកូនង៉ែតម្នាក់ក្នុងនោះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


