ព័ត៌មានជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្មអំពាវនាវឱ្យប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅរកគំរូសេដ្ឋកិច្ចចក្រាបៃតង
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យសាធារណៈ និងឯកជន ក្នុងការបម្លែងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅរកគំរូនៃសេដ្ឋកិច្ចចក្រាបៃតង និងមាននិរន្តរភាពសំដៅលើកកម្ពស់បរិស្ថាន។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ក្រោមប្រធានបទ “ផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរក ភាពស្អាត បៃតង និងចីរភាព” នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ស្រី ចម ថា ជាច្រើនសតវត្សមកហើយ សេដ្ឋកិច្ចពិភពលោកបានដំណើរការលើគំរូផ្តេក (Linear Model) “យើងយក យើងបង្កើត និង យើងបោះចោល”ដែលប្រព័ន្ធ “យក-បង្កើត-កាកសំណល់” (Take-Make-Waste System) នេះបានជំរុញកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែវាបានមកដោយសារការលះបង់នូវតម្លៃបរិស្ថានដ៏ខ្ពស់ដូចគ្នា រួមទាំងការថយចុះធនធាន ការកើនឡើងនូវសំណល់ និងការបង្កើនល្បឿននៃការប្រែប្រួលអាកាសធាតុ។ លោកស្រីបានថ្លែងបន្តថា គំរូនេះនឹងមិនមាននិរន្តរភាពទេ ដូច្នេះទាំងអស់គ្នាត្រូវតែរួមគ្នា ដើម្បីគិតគូរនិងរៀបចំឡើងវិញនូវវិធីសាស្រ្តដែលក្នុងការដំណើរការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យមាននិរន្តរភាពជាងមុន។

លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរនូវយន្តការចម្បងៗមួយចំនួន ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងអនុវត្ត ដើម្បីធានាបាននូវអនុលោមភាពតាមបទប្បញ្ញត្តិបរិស្ថាន និងបៃតង រួមទាំងសេដ្ឋកិច្ចបៃតងថ្មីរបស់អាស៊ាន និងស្តង់ដាបៃតង/បរិស្ថានរបស់សហភាពអឺរ៉ុប និងវិធានដើមកំណើតទំនិញនៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់រួមមាន ការលើកទឹកចិត្តឱ្យមានការអនុវត្តផលិតកម្មប្រកបដោយចីរភាព នៅក្នុងវិស័យធុរកិច្ចកម្ពុជា ដែលរួមបញ្ចូលទាំងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការរួមបញ្ចូលនៃក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG); ការប្រើប្រាស់គោលការណ៍សេដ្ឋកិច្ចចក្រា ដូចជា ការកាត់បន្ថយកាកសំណល់ ការកែច្នៃឡើងវិញ និងប្រសិទ្ធភាពធនធាន ដោយការអនុវត្តផលិតកម្មប្រកបដោយចីរភាពទាំងនេះ គួរតែរួមបញ្ចូលវិស័យផលិតកម្ម សេវាកម្ម និងវិស័យកសិកម្ម; ការលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមពីប្រភពប្រកបដោយចីរភាព និងមានការទទួលខុសត្រូវ ដែលការណ៍នេះ ចាំបាច់តម្រូវឱ្យមានក្របខ័ណ្ឌជាក់លាក់សម្រាប់ប្រភពដើមបៃតង ទាំងក្នុង backward និង forward linkages នៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មសកល; និងការស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក (EDI) និងឧបករណ៍ឌីជីថលផ្សេងទៀត ដើម្បីជួយសម្រួលពាណិជ្ជកម្ម និងបង្កើនតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ជាមួយគ្នានោះដែរ លោកស្រីចម និម្មល បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងការវិនិយោគបៃតងប្រកបដោយចីរភាព និងទាញយកប្រយោជន៍ពីយុទ្ធសាស្ត្រ គោលនយោបាយ ការលើកទឹកចិត្ត និងយន្តការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព។ លោកស្រីថា ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូទាំងអស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា មិនត្រឹមតែមានវិស័យសេដ្ឋកិច្ចដែលរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែរីកចម្រើនដោយភាពស្អាត បៃតង និងចីរភាព៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


