ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងប្ដឹងកាសែតញូវយ៉កថែមស៍ ពីបទបរិហាកេរ្តិ៍ ដោយទារសំណង ១៥ ប៊ីលានដុល្លារ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកនឹងដាក់ពាក្យបណ្ដឹងពីបទបរិហារកេរ្តិ៍ និងសរសេរ ឬចុះផ្សាយព័ត៌មានក្លែងក្លាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ (Libel Lawsuit) ប្រឆាំងកាសែតយក្សអាមេរិក ញូវយ៉កថែមស៍ (The New York Times) ដោយទាមទារសំណង ១៥ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏អស្ចារ្យក្នុងការដាក់បណ្ដឹងបរិហារកេរ្តិ៍ និង Libel Lawsuit ១៥ ប៊ីលានដុល្លារ ប្រឆាំងនឹងកាសែតញូវយ៉កថែមស៍»។
ប្រធានាធិបតីដដែលថា ពាក្យបណ្ដឹងនឹងដាក់នៅរដ្ឋហ្វ្លរីដា ប៉ុន្តែមិនបាននិយាយបញ្ជាក់លម្អិតជាបន្ថែមនោះទេ ខណៈកាសែតញូវយ៉កថែមស៍ឯណោះវិញ ក៏មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណាដែរ ចំពោះការគំរាមចុងក្រោយ មកទល់ពេលនេះ (ព្រឹកថ្ងៃអង្គារនៅកម្ពុជា ពាក់កណ្ដាលយប់នៅទីក្រុងញូវយ៉ក)។
កន្លងមក លោក ត្រាំ បានចោទប្រកាន់កាសែតញូវយ៉កថែមស៍ ថាបានផ្សាយកុហកអំពីលោក ក៏ដូចជាគ្រួសារ និងអាជីវកម្មរបស់លោក។

គួរគូសបញ្ជាក់ថា លោក ត្រាំ មានប្រវត្តិវិវាទក្នុងអាជីពរបស់លោកជាយូរមកហើយ ដោយគំរាមប្ដឹងបុគ្គល និងស្ថាប័នព័ត៌មានជាច្រើនរួមទាំង ញូវយ៉កថែម CNN និង CBS ប៉ុន្តែមិនបានធ្វើតាមសម្ដីនោះទេ។ អ្នកវិភាគខ្លះលើកឡើងថា វាជាយុទ្ធសាស្រ្តគំរាមកំហែងផ្លូវច្បាប់របស់លោក ដើម្បីបំភិតបំភ័យអ្នកសារព័ត៌មាន។
កាលពីសប្ដាហ៍មុន ញូវយ៉កថែមស៍ ផ្សាយថា លោក ត្រាំ គ្រោងប្ដឹងស្ថាប័នខ្លួន ជុំវិញការផ្សព្វផ្សាយព័ត៌មានថាលោកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងបុគ្គលល្បីឈ្មោះក្នុងករណីជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្លូវភេទ រួមទាំងការជួញដូរផ្លូវភេទលើក្មេងៗ លោក Jeffrey Epstein។ ក្នុងការចោទប្រកាន់មួយ លោក ត្រាំ បានសរសេរ ឬចុះហត្ថលេខាលើ «សារបែបផ្លូវភេទ» ក្នុងអំណោយជូនថ្ងៃខួបកំណើតរបស់លោក Jeffrey Epstein នៅឆ្នាំ ២០០៣។ លោក ត្រាំ បានបដិសេធការណ៍នេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


