Connect with us

អត្ថាធិប្បាយ

តើ«ណាតូ»ជាអ្នកណាដែលហ៊ានប្រឆាំងនឹងមហាអំណាចនុយក្លេអ៊ែររុស្ស៊ី?

បានផុស

នៅ

ក្នុងពេលដែលរុស្ស៊ីកំពុងធ្វើសង្រ្គាមឈានពាននៅក្នុងប្រទេសអ៊ុយក្រែន ពាក្យថា«ណាតូ»បានរំលេចកាន់តែខ្លាំងឡើងនៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅពាសពេញពិភពលោក។ អ្នកវិភាគខ្លះបានអះអាងថា ការលើកទ័ពចូលឈ្លានពានអ៊ុយក្រែនពីសំណាក់សហព័ន្ធរុស្ស៊ី គឺដោយសារតែអង្គការណាតូ ឬហៅជាភាសាបារាំងថា អូតង់នេះ។ អង្គការណាតូ ឬអូតង់ បានទាក់ទាញអ៊ុយក្រែនឲ្យចូលជាសមាជិករបស់ខ្លួនដែលនេះ គឺជារឿងមួយដែលរុស្ស៊ី​ប្រឆាំងដាច់ខាត ហើយក្រោយ​មក ក៏បង្កើតទៅជាសង្រ្គាមកំពុងតែកើតមានមិនដឹងពេលណាចប់បែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ណាតូ ​គឺជាអ្នកណា?

អង្គការ​ណាតូ ​មាន​ឈ្មោះ​ពេញ​ថា អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា The North Atlantic Treaty Organization (NATO) និង​ជា​ភាសា​បារាំង​ថា Organisation du Traltré de l’Atlantiqu Nord (OTAN) ។ ណាតូ ជា​សម្ព័ន្ធមិត្ត​យោធា​ធំបំផុត​មួយ​លើ​ពិភពលោក ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង។ ណាតូ ​មាន​ទី​បញ្ជា​ការ​នៅ​ទីក្រុង ប៊្រុស្សែល  ប្រទេស​បែលហ្ស៊ីក ហើយ​ណាតូ​បាន​ធ្វើ​បតិដ្ឋាប័ន​ ឬធ្វើការបង្កើតលើ​ប្រព័ន្ធ​ការពារ​រួមគ្នា ដែល​មាន​ន័យថា ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ធ្វើ​អន្តរាគមន៍​ការពារ​គ្នា​ទៅវិញទៅមក​តាម​ដែល​អាច​ធ្វើ​បាន នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ពី​សំណាក់​ភាគី​ខាង​ក្រៅ។

តើ​ណាតូ​កើត​ឡើង​ដោយ​របៀប​ណា ?

ដោយ​មើល​ឃើញ​ពី​ការ​ពង្រីក​ឥទ្ធិពល​លទ្ធិ​កុម្មុយនិស្ត​កាន់​តែ​ខ្លាំងក្លា​ពី​សំណាក់​សហភាពសូវៀត (បច្ចុប្បន្ន​រុស្ស៊ី) នៅ​ទូទាំង​ពិភពលោក សហរដ្ឋអាមេរិកដែល​ជា​ប្រទេស​មហា​អំណាច​ខាង​ប្លុក​សេរី រួម​ជា​មួយ​ប្រទេស​កាណាដា និង​ប្រទេស​នៅ​អឺរ៉ុប១០ប្រទេសផ្សេងទៀត បាន​ផ្ដួច​ផ្ដើម​បង្កើត​អង្គការ​ណាតូ (NATO) ឬ​អូតង់ (OTAN)  ដែល​ជា​បក្សសម្ព័ន្ធ​យោធា​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក។  ណាតូត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែ​មេសា ឆ្នាំ១៩៤៩ ដែល​មាន​សមាជិក​ដំបូង​ចំនួន​១២ប្រទេស​ គឺ ​សហរដ្ឋអាមេរិក បែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចហ្សំបួរ ហូឡង់ ន័រវេស ព័រទុយហ្គាល់ និង ចក្រភពអង់គ្លេស។

ប៉ុន្តែ បច្ចុប្បន្ននេះ អង្គការ​ណាតូ ​មាន​ប្រទេស​​ជា​សមាជិក​ចំនួន ​៣០គឺ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល់បានី បែលហ្ស៊ិក ប៊ុលហ្គារី កាណាដា ក្រូអាត សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី បារាំង អាឡឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ុងតេណេហ្គ្រោ ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ទួរគី និង​ចុងក្រោយ ​គឺ​ប្រទេស​ម៉ាសេដូនៀខាងជើង​ក្នុងឆ្នាំ២០២០។

តើ​ណាតូ​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្ដេច?

ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​មាន​តំណាង​នៅ​លើ​ក្រុម​ប្រឹក្សា​ណាតូ​ដោយ​ឯកអគ្គរដ្ឋទូត ឬ​អ្នក​តំណាង​អចិន្ត្រៃយ៍​ដែល​គាំទ្រ​ដោយ​គណៈប្រតិភូ​ជាតិ​ដែល​មាន​ទីប្រឹក្សា និង​មន្ត្រី​ដែល​តំណាង​ឱ្យ​ប្រទេស​របស់​ខ្លួន​នៅ​ក្នុង​គណៈកម្មាធិការ​អង្គការ​ណាតូ​ផ្សេងៗ​គ្នា។ អគ្គលេខាធិការ​អង្គការ​ណាតូ គឺ​ជា​មន្ត្រីរាជការ​អន្តរជាតិ​កំពូល​របស់សម្ព័ន្ធ ហើយ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ​ដំណើរ​ការ​ពិគ្រោះ​យោបល់ និង​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​សម្ព័ន្ធ និង​ធានា​ថា​ ការ​សម្រេច​ចិត្ត​ត្រូវ​បាន​អនុវត្ត។ អគ្គលេខាធិការ​ ក៏​ជា​ប្រធាន​អ្នក​នាំ​ពាក្យ​របស់​អង្គការ​ណាតូ និង​ជា​ប្រធាន​បុគ្គលិក​អន្តរជាតិ​របស់​អង្គការ​ផងដែរ។ អគ្គលេខាធិការ​អង្គការ​ណាតូ​បច្ចុប្បន្ន ​គឺលោកចេន ស្តូល ថិនបឺក។ បុគ្គលិក​នៃ​ទី​បញ្ជាការ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យក​គណៈប្រតិភូ​ជាតិ​នៃ​ប្រទេស​ជា​សមាជិក និង​រួម​បញ្ចូល​មន្ត្រី​នាយទាហាន និង​ស៊ីវិល ឬ​បេសកជន​ការទូត​ជា​មួយ​បណ្ដា​ប្រទេស​ជា​ដៃ​គូ ព្រម​ទាំង​បុគ្គលិក​ទាហាន​អន្តរជាតិ និង​បុគ្គលិក​អន្តរជាតិ​ដែល​បាន​បំពេញ​ការងារ​ជា​មន្ត្រី​កងកម្លាំង​យោធា​នៃ​រដ្ឋ​ជា​សមាជិក។

ក្រុមប្រឹក្សា​ណាតូ​ប្រជុំ​ម្ដងម្កាល​នៅ​កម្រិត​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ឬ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ រៀងរាល់​ថ្ងៃ​ប្រទេស​ជា​សមាជិក​បាន​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​នៅ​គ្រប់​កម្រិតលើ​វិស័យ​ផ្សេងៗ​គ្នា ​លើ​ការ​សម្រេច​ចិត្ត​ជា​រួម​របស់​សមាជិក​ទាំង​៣០​ប្រទេស ហើយ​ការ​សម្រេច​ចិត្ត​ទាំងអស់​ធ្វើ​ឡើង​ដោយ​ការ​ឯកភាព​គ្នា​ដោយ​ឆន្ទៈ​ទាំងអស់​ទើប​អាច​យក​អនុវត្ត​បាន។ មន្ត្រី និង​អ្នក​ជំនាញ​ទាំង​ស៊ីវិល និង​យោធា​មក​ទី​ស្នាក់​ការ​អង្គការ​ណាតូ​ជា​រៀងរាល់​ថ្ងៃ ​ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន និង​រៀបចំ​ការ​សម្រេច​ចិត្ត ដោយ​សហការ​ជាមួយ​គណៈប្រតិភូ​ជាតិ និង​បុគ្គលិក​នៅ​ទីស្នាក់ការ​អង្គការ​ណាតូ។ ណាតូ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រតិបត្តិការ និង​បេសកកម្ម​គ្រប់គ្រង​វិបត្តិ រួម​ទាំង​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ផងដែរ។ ប្រតិបត្តិការណ៍ទាំងនេះ ត្រូវបានអនុវត្តក្រោមមាត្រា៥ នៃ​សន្ធិសញ្ញា​ក្រុង​វ៉ាស៊ីនតោន ។

តើណាតូមាន​គោលបំណង​អ្វីខ្លះ?

ណាតូ​មាន​គោលបំណង​ការពារ​សេរីភាព​របស់​សមាជិក​របស់​ខ្លួន និង​ការពារ​សន្តិសុខ​ស្ថេរភាព​ក្នុង​តំបន់។ ម៉្យាង​ទៀត​ណាតូក៏​មាន​គោលបំណង​ខិតខំ​រក្សា​សន្តិភាព​ឱ្យ​យូ​អង្វែង​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ផងដែរ ដោយ​ឈរ​លើ​តម្លៃ​នៃ​សេរីភាព​បុគ្គល​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

គោលបំណង​របស់​ណាតូ​គឺ​ដើម្បី​ធានា​នូវ​សេរីភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ឆ្លង​មហា​សមុទ្រអាត្លង់ទិក​រវាង​អឺរ៉ុប​និង​អាមេរិក​ខាងជើង។ អនុញ្ញាត ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ​នៃ​ប្រទេស​ជា​សមាជិក​និង​ការ​ប្រតិបត្តិ​រួមគ្នា​នៃ​ប្រតិបត្តិការ​គ្រប់គ្រង​វិបត្តិ​ពហុជាតិ។ ភារកិច្ច​ចម្បង​របស់​បក្សសម្ព័ន្ធ​យោធា​មួយ​នេះ​ត្រូវ​បាន​សង្ខេប​ជា​បីផ្នែកគឺ ការ​ការពារ​រួម ការ​គ្រប់​គ្រង​វិបត្តិ សន្តិសុខ​សមាជិក ក្នុង​ន័យនេះ​បណ្តា​ប្រទេស​អូតង់​ចែករំលែក​ធនធាន​អាវុធ ដើម្បី​ពង្រឹង​អំណាច​យោធា​នៃ​សមាជិក​របស់​ខ្លួន។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ចូល​ជា​សមាជិក​ណាតូ​បាន ?

គោលការណ៍​ចូល​ជា​សមាជិក​សម្ពន្ធ​ណាតូ​បាន​ទាមទារ​ឱ្យ​ប្រទេស​ដែល​ចង់​ចូល​ជា​សមាជិក ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា៖

  • ប្រទេស​សាមី​ត្រូវ​តែ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ។
  • ប្រទេស​សាមី​ត្រូវ​តែ​មាន​ការ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ​សេរី ឬ​មូលធននិយម។
  • កង​កម្លាំង​យោធា​របស់​ប្រទេស​សាមី​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​មេដឹកនាំ ឬ​មេ​បញ្ជាការ​ណា​មួយ​ឡើយ។
  • ប្រទេស​សាមី​ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ប្រទេស​ជិតខាង និង​គោរព​អធិបតេយ្យ​ប្រទេស​ជិតខាង
  • ប្រទេស​សមាជិក​ថ្មី​ត្រូវ​តែ​អាច​ធ្វើការ​បាន​ជា​មួយ​កង​កម្លាំង​យោធា​ណាតូ។
  • ប្រសិន​បើ​មាន​ប្រទេស​សមាជិក​ណា​មួយ​មិន​គាំទ្រ​ប្រទេស​ដែល​ចូល​នោះ​ក៏​មិន​អាច​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ​បាន​ឡើយ៕

ដោយ ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម