Connect with us

អត្ថាធិប្បាយ

កម្ពុជា និងវៀតណាម បង្កើនការតភ្ជាប់សេដ្ឋកិច្ចតាមរយៈអាស៊ាន

បានផុស

នៅ

ដោយសារតែកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីរដ្ឋ និងសហគ្រាសនៃភាគីទាំងពីរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានរីកចម្រើនជាបន្តបន្ទាប់។ បើតាមអ្នកជំនាញ សក្ដានុពលនៃការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅតែមានទំហំធំ និងមានគុណសម្បត្តិជាច្រើន ដោយសារប្រទេសទាំង២ កំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងដៃគូអភិវឌ្ឍន៍ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាណិជ្ជកម្មបានកើនឡើងយ៉ាងខ្លាំង

មកដល់ពេលនេះ បន្ទាប់ពីជំងឺកូវីដ១៩ គ្រប់គ្រងបានល្អ ចំនួនអ្នកធ្វើដំណើរ និងការចរាចរទំនិញនៃប្រទេសទាំង២ បានកើនឡើងគួរឲ្យកត់សម្គាល់។ ច្រកទ្វារព្រំដែនចំនួន២រវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានបើកដំណើរការលំហូរនាំចូល និងនាំចេញឡើងវិញ ប៉ុន្តែ ត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងតឹងរ៉ឹងតាមបទប្បញ្ញត្តិ ដើម្បីបម្រើឱ្យពាណិជ្ជកម្មទំនិញកាន់តែល្អប្រសើរឡើង។

យោងតាមព័ត៌មានពីច្រកទ្វារអន្តរជាតិ Ha Tien ប្រទេសវៀតណាម គឺនៅក្នុងរយៈពេល៨ខែដំបូង ក្នុងឆ្នាំ ២០២២នេះ ​មានអ្នកធ្វើដំណើរចំនួន១១ ៣០០០នាក់ បានចូល និងចេញប្រទេសវៀតណាម។ ជាមួយគ្នានេះ មន្រ្តីនៃច្រកទ្វារអន្តរជាតិ Ha Tien ក៏បានសម្របសម្រួល ត្រួតពិនិត្យ និងដោះស្រាយនីតិវិធីសម្រាប់មធ្យោ​បាយដឹកជញ្ជូនទំនិញជាង ១២ ០០០ គ្រឿង និងមធ្យោបាយធ្វើដំណើរចេញ-ចូលចំនួន ២៣៦ គ្រឿងទៀត។ រីឯ ទំនិញវិញ មានជាង ៨៥ ០០០តោន ភាគច្រើនជាគ្រឿងសមុទ្រ ផលិតផលកសិកម្ម ប្រេងឆា គ្រឿងប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ និងគ្រឿងចក្រ ត្រូវបាននាំចេញពីប្រទេសវៀតណាមមកកម្ពុជា។ ផ្ទុយ​ទៅ​វិញ ទំនិញ​ជិត ១៨ ០០០​តោន ភាគច្រើន​ ​កន្ទួត​ព្រៃ ស្ករ​ចម្រាញ់ និង​ពូជ​បង្គារ ​ត្រូវបាននាំចេញពីប្រទេសកម្ពុជា ទៅកាន់​ប្រទេស​វៀតណាម​។

សកម្មភាព​ពាណិជ្ជកម្ម​ ក៏​មាន​ភាព​មមាញឹក​ជា​ថ្មី​ទៀត​នៅតាម​ច្រក​ព្រំដែន​ផ្សេង​ទៀត​​តាម​បណ្តោយព្រំដែននៃ​ប្រទេស​ទាំង​២ផងដែរ។ ជាក់ស្តែង ៦ខែ ក្នុងឆ្នាំ២០២២នេះ ចំណូលនាំចូល-នាំចេញសរុបនៃទំនិញកម្ពុជា-វៀតណាម នៅតំបន់ព្រំដែនខេត្តស្វាយរៀង(កម្ពុជា)-ខេត្តតៃនិញ (វៀតណាម) សម្រេចបានជាង ៨៣៥លានដុល្លារអាមេរិក ស្មើនឹង ៣៦,១៦% នៃចំណូលសរុបការនាំចូល និងនាំចេញតាមច្រកព្រំដែន។ ស្ថិតិ ក៏បានបង្ហាញដែរថា ចំណូលនាំចូល និងនាំចេញសរុបនៃទំនិញផ្លូវការតាមរយៈខេត្ត An Giang (វៀតណាម) ក្នុងរយៈពេល ៦ខែក្នុងឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង១ពាន់លានដុល្លារអាមេរិក កើនឡើង ៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ចំណែក មធ្យោបាយសរុបនៃមធ្យោបាយចូល និងចេញតាមច្រកព្រំដែនក្នុងខេត្ត An Giang (វៀតណាម) ឈានដល់ជិត ១៨.០០០គ្រឿង កើនឡើង ១០៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទោះបីជាមានការលំបាកជាច្រើនដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ នៅតែកើនឡើងយ៉ាងខ្លាំងជា​មួយនឹងតួលេខគួរឱ្យចាប់អារម្មណ៍។ ជាពិសេស នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ ចំណូលនាំចេញ-នាំចូល វៀតណាម-កម្ពុជា ឈានដល់ជិត ៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យ

នៅក្នុងកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជានាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មតាមព្រំដែនតាមរយៈការធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែន និងបើកទីផ្សារព្រំដែនថ្មីរវាងប្រទេសទាំង២។ ចាប់តាំងពីពេលនោះមក ការជួយជ្រោមជ្រែងជាមូលដ្ឋាននៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ បានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាតំបន់ព្រំដែនមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមចំណែក លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។

បច្ចុប្បន្ននេះ វៀតណាមរក្សាបានតំណែងនាំមុខគេក្នុងអាស៊ាន និងក្នុងក្រុមប្រទេសចំនួន៥ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅតែមានសក្ដានុពលច្រើន ដោយសារប្រទេសទាំង២មានលក្ខណៈស្រដៀងគ្នាជាច្រើនទាក់ទងនឹងវប្បធម៌ តម្រូវការទីផ្សារ និងទម្លាប់នៃការប្រើប្រាស់។ លើសពីនេះទៅទៀត ប្រទេសទាំង២ ជាសមាជិកអាស៊ាន ហើយទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តក្នុងតំបន់។ ជាក់ស្តែង យោងតាមការប្តេជ្ញាចិត្ត និងការកាត់បន្ថយពន្ធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) គឺទំនិញនាំចូល និងនាំចេញភាគច្រើនរវាងកម្ពុជា និងវៀតណាម ទទួលបានពន្ធពី០-៥%។ នេះ ​ធ្វើ​ឲ្យ​ទំនិញ​របស់​ភាគី​ទាំង​២​ងាយ​ស្រួល​ក្នុង​ការ​ជ្រៀត​ចូល​ទីផ្សារ​គ្នា​ទៅ​វិញ​ទៅ​មក។

ទន្ទឹមនឹងកិច្ចព្រមព្រៀងទ្វេភាគីនេះ កិច្ចព្រមព្រៀងក្នុងតំបន់អាស៊ាន នឹងបន្តតភ្ជាប់សេដ្ឋកិច្ចកម្ពុជា និងវៀតណាមផងដែរ។ មិនត្រឹមតែនាំមកនូវឱកាសកាន់តែច្រើនក្នុងការចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកប៉ុណ្ណោះទេ គឺកិច្ចព្រមព្រៀងខាងលើ នឹងបន្តបង្កើតឱកាសជាច្រើនសម្រាប់អ្នកវិនិយោគនៃប្រទេសវៀតណាម កម្ពុជា និងប្រទេសទី៣ ក្នុងការទាញយកអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមកនៃប្រទេសនីមួយៗ ដើម្បីពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។ បន្ថែមលើនេះ ក៏ដើម្បីអភិវឌ្ឍផលិតផល អភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងតំបន់សម្រាប់ការនាំចេញទៅកាន់ប្រទេសអាស៊ាន និងទីផ្សារផ្សេងទៀតក្នុងពិភពលោកជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTAs)​​។ កម្ពុជា និងវៀតណាម ក៏មានសក្ដានុពលជាច្រើនក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់ ដូចជា ការផលិតទំនិញប្រើប្រាស់ ថាមពល អគ្គិសនី រ៉ែ ការកែច្នៃ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមបន្ថែមទៀត ប្រទេសទាំង២ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រៀបចំវេទិកាធុរកិច្ច និងការតាំងពិព័រណ៌ទំនិញក្នុងប្រទេសនីមួយៗ។ ជាមួយគ្នានេះ កម្ពុជា និងវៀតណាម ក៏នឹងសម្របសម្រួល ដើម្បីបញ្ចប់ក្របខ័ណ្ឌច្បាប់មួយចំនួនស្តីពីពាណិជ្ជកម្មទ្វេភាគី ដូចជាការកែប្រែ ឬពង្រីកកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំង២នៅឆ្នាំ ២០២២៕

ដោយ៖វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម