កូវីដ-១៩
ក្រុងតាខ្មៅ មិនដាក់តំបន់ក្រហម មានសង្កាត់ចំនួន ០៤ បន្តហាមពលរដ្ឋចេញពីផ្ទះ
រដ្ឋបាលខេត្តកណ្តាលបានកំណត់ភូមិសាស្រ្តក្រុងតាខ្មៅមានតែពីរតំបន់ប៉ុណ្ណោះ គឺ”តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។
អាជ្ញាធរបានកំណត់សង្កាត់ចំនួន ៤ នៅក្រុងតាខ្មៅស្ថិតនៅក្នុងតំបន់លឿងទុំមានដូចជា៖ សង្កាត់តាខ្មៅ សង្កាត់ដើមមៀន សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ។ ចំណែកតំបន់លឿងមាន ០៦ សង្កាត់គឺ៖ សង្កាត់ព្រែកឫស្សី សង្កាត់តាក្តុល សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ សង្កាត់សិត្បូ និងសង្កាត់អន្លង់ចិន។
គួរបញ្ជាក់ថា តំបន់លឿងទុំ សម្តៅតំបន់ភូមិសាស្រ្តមានការឆ្លងកម្រិតមធ្យមក្នុងសហគមន៍ និងតំបន់លឿង សម្តៅតំបន់ភូមិសាស្រ្តដែលមានការឆ្លងកម្រិតស្រាលក្នុងសហគមន៍។

តំបន់លឿងទុំ
-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរ ចេញពីលំនៅឋាន ប៉ុន្តែការធ្វើដំណើរអាចលើកលែងក្នុងករណីចាំបាច់ដូចជាការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូប ឱសថស្ថាន និងទីកន្លែងលក់សម្ភារៈប្រើប្រាស់ចាំបាច់ ទៅប្រកបមុខរបរ ឬបំពេញការងារវិស័យឯកជន អមដោយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ។
-ហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ
-ហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ដូចចាំ ជួបជុំសមាជិកគ្រួសារក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា រៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរ ។
តំបន់លឿង
-អនុញ្ញាតឲ្យចរាចរណ៍គ្រប់ប្រភេទប្រព្រឹត្តទៅជាធម្មតា ហើយសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទក៏ត្រូវបានអនុញ្ញាត លើកលែងតែសាលារៀនទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ រោងភាពយន្ត ក្លឹបហាត់ប្រាណ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
-រាល់ការជួបជុំ ឬប្រមូលផ្ដុំមនុស្សជាឯកជនដែលមានលក្ខណៈកកកុញត្រូវបានហាមឃាត់ លើកលែងជាការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅលំនៅដ្ឋានជាមួយគ្នា ការរៀបចំបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


