Connect with us

កូវីដ-១៩

មន្ទីរពេទ្យក្លាយជាសមរភូមិប្រយុទ្ធ! វីដេអូ ពលរដ្ឋឥណ្ឌានាំគ្នាវាយគ្រូពេទ្យ ព្រោះខឹងមិនព្យាបាលសាច់ញាតិ

បានផុស

នៅ

សាច់ញាតិរបស់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បាននាំគ្នាវាយក្រុមគ្រូពេទ្យ ខណៈពួកគេមានកំហឹងកាន់តែខ្លាំងឡើងទៅលើប្រព័ន្ធសុខាភិបាល ដែលកំពុងដួលរលំដោយសាររលកទី២នៃជំងឺរាតត្បាតនៅក្នុងប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវីដេអូឃ្លីប ដែលគេថតនៅក្នុងទីក្រុង ដែលី កាលពីម្សិលមិញ បុរសមួយក្រុម អាចត្រូវបានគេឃើញប្រើដំបងដ៏ធំ វាយប្រហារគ្រូពេទ្យនិងសន្តិសុខ បន្ទាប់ពីសាច់ញាតិអាយុ៦៧ឆ្នាំរបស់ពួកគេ បានស្លាប់នៅក្នុងបន្ទប់រង់ចាំ ពីព្រោះមិនមានគ្រែ ICU គ្រប់គ្រាន់ដើម្បីដាក់អ្នកជំងឺ។

ការវាយប្រហារនេះ បានកើតឡើងនៅមន្ទីរពេទ្យ Apollo ចន្លោះម៉ោង៩ព្រឹកដល់ម៉ោង១០ព្រឹក។ មន្ទីរពេទ្យបានឲ្យដឹងថា គ្រូពេទ្យជាច្រើននាក់ ត្រូវរងរបួសនៅក្នុងអំពើហិង្សានេះ ប៉ុន្តែចាំបាច់ត្រូវត្រឡប់មកបំពេញភារកិច្ចវិញភ្លាមៗ ដោយសារមានអ្នកជំងឺច្រើន ត្រូវការការព្យាបាល។

ចំណែកវីដេអូមួយទៀត ដែលត្រូវបានគេថតនៅក្នុងទីក្រុង Pune កាលពីសប្តាហ៍មុន បានបង្ហាញថា លោកបណ្ឌិត Siddhant Totla អាយុ២៥ឆ្នាំ ត្រូវបានគេទាត់ធាក់ និងវាយជាមួយបំពង់បន្ទាប់ពីបុរសអាយុ៦៥ឆ្នាំម្នាក់បានស្លាប់ ហើយសាច់ញាតិរបស់គាត់ខឹងសម្បា។

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ គួរឲ្យបារម្ភ! វីរុសដែលឆ្លងសាហាវនៅឥណ្ឌា ពេលនេះចូលដល់ប្រទេសចំនួន១៧ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម