ព័ត៌មានជាតិ
មជ្ឈមណ្ឌលវះកាត់កុមារ ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ បញ្ហាឆ្អឹងជើង ចាប់ពីថ្ងៃទី១៧-២១ ខែមីនា ខាងមុខ
មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង នឹងមានក្រុមគ្រូពេទ្យជំនាញផ្នែកជើង មកពីប្រទេសសង្ហបុរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការជូនដំណឹងរបស់ មជ្ឈមណ្ឌលវះកាត់កុមារ កាលពីពេលថ្មីៗនេះ។

ការព្យាបាលនេះ គឺសម្រាបអ្នកជំងឺពេញវ័យតែប៉ុណ្ណោះ ដែលមានបញ្ហាដូចជា បញ្ហាឆ្អឹងត្រគាក បញ្ហាឆ្អឹងប្រអប់កជើង បញ្ហាឆ្អឹងជើង។ ដូច្នេះអ្នកជំងឺដែលមានបញ្ហាឆ្អឹងជើង មកចុះឈ្មោះពិនិត្យថ្ងៃចន្ទទី១៧ ដល់ថ្ងៃទី២០ ខែមីនា ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច។ បើតាមមន្ទីពេទ្យ ចំពោះអ្នកក្រីក្រ មន្ទីរពេទ្យមិនគិតថ្លៃទេ តែបើអ្នកមានលទ្ធភាពសូមជួយបរិច្ចាកថវិការ។
អាស័យដ្ឋាន៖ ក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌ ជ្រោយ ចង្វារ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមលេខទូរសព្ទ ០២៣៤៣០២០២៕

-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


