Connect with us

កូវីដ-១៩

សប្បុរសជនបន្តជួយគាំទ្រផ្ដល់ស្បៀងដល់កម្លាំងអាវុធហត្ថរាជធានីក្នុងពេលយុទ្ធនាការប្រឆាំងនឹងកូវិដ១៩

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងនូវអំណរគុណចំពោះសប្បុរសជនដែលបានបន្តផ្ដល់អំណោយជាស្បៀងជូន ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពេលLockdown ក្នុងយុទ្ធនាការ បង្ការ ការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរ៨៨នាក់ និងឆ្លងជាងមួយមុឺននាក់ហើយគិតត្រឹមថ្ងៃទី២៩មេសាឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការទទួលអំណោយមនុស្សធម៏នោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបាន ចាត់តំណាង ទទួលទឹកបរិសុទ្ធ ភ្នំដប ចំនួន១០០០យួរ ដែលជាអំណោយឧបត្ថម្ភរបស់ លោកឧកញ៉ា អ៊ុង ប៊ុនហ៊ូវ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា អ៊ុង ប៊ុនហ៊ូវ និងភរិយាដែលមានចិត្តជ្រះថ្លាឧបត្ថម្ភទឹកបរិសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលយុទ្ធនាការប្រឆាំងនឹងកូវិដ១៩នេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម