កូវីដ-១៩
កូវីដថ្ងៃនេះ ឆ្លង ១,៥៨៣ករណី និងស្លាប់១៥នាក់ នៅថៃ
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះ បានរាយការណ៍ មានការឆ្លងចំនួន១,៥៨៣ករណី និងអ្នកស្លាប់ចំនួន១៥នាក់។

អ្នកស្លាប់ថ្មីរួមមាន ៩នាក់នៅបាងកក, ម្នាក់ៗនាក់នៅ Chonburi, Phattalung, Surat Thani, Nakhon Pathom, Ratchaburi និង Prachuap Khiri Khan។
អាយុរបស់អ្នកស្លាប់គឺចន្លោះពី២៩ដល់៩៣ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃ។

ស្របពេលជាមួយគ្នានោះ ក្នុងចំណោមករណីថ្មីទាំងអស់ គឺមានចំនួន៤១៧ករណីនៅក្នុងទីក្រុងបាងកក បន្ទាប់មក១៣៨ករណីនៅ Samut Prakan និង ១៣១ករណីនៅ Chonburi។
ក្នុងចំណោមការឆ្លងថ្មី ក៏បូកបញ្ចូលទាំងករណីនាំចូលចំនួន៤ករណីផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ៨៦០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៦៥,១៥៣ករណី ស្លាប់២០៣នាក់ និងជាសះស្បើយ ៣៦,២៥៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ សោកស្តាយ! កូវីដ ផ្តាច់ជីវិតតារាកំប្លែងល្បីល្បាញរបស់ ថៃ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី