កូវីដ-១៩
កម្មករណា មិនទាន់មានលិខិតអញ្ជើញ សូមកុំទាន់ទៅកន្លែងចាក់វ៉ាក់សាំង នាំឲ្យចាលមនុស្សច្រើនកកកុញ
ភ្នំពេញ៖លោកហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍នៅព្រឹកថ្ងៃទី០១ឧសភាថា កម្មករឬបុគ្គលិកបម្រើការងារនៅតាមរោងចក្រនានានៅតំបន់ក្រហម ដែលមិនទាន់មានលិខិតអញ្ជើញពីអាជ្ញាធរភូមិសង្កាត់ទេ សូមកុំទាន់ទៅកន្លែងចាក់វ៉ាក់សាំងដែលធ្វើឲ្យចាលមនុស្សច្រើនកកកុញអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងចំនួន៤៧ ១,៥៧៣នាក់នៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣សង្កាត់ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ ដោយប្រគល់ជូនខាងយោធាជាអ្នករៀបចំ។

លោក ហេងសួរ បានបន្តថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះលុះត្រាតែមានការរៀបចំលេខរៀងពីអាជ្ញាធរភូមិឬសង្កាត់ទើបអាចចាក់បាន។ ដូច្នេះសូមបងប្អូនដែលមិនទាន់មានលេខរៀងអត់ទាន់ទទួលលិខិតអញ្ជើញពីភូមិនិងសង្កាត់ទេ សុំកុំអាលនាំគ្នាទៅកន្លែងចាក់វ៉ាក់សាំងព្រោះថាតាមទីតាំងនីមួយៗមានកំណត់ចំនួនចាក់រួចទៅហើយ។
លោកបានលើកឧទាហរណ៍បញ្ជាក់ថា នៅកន្លែងចាក់វ៉ាក់សាំងមួយក្នុង១ថ្ងៃ តម្រូវចាក់២ពាន់នាក់ដោយចាក់ព្រឹក១ពាន់និងល្ងាច១ពាន់នាក់។ លុះដល់បងប្អូននាំគ្នាទៅដោយអត់មានការលិខិតអញ្ជើញធ្វើឲ្យមានការចាលនៅកន្លែងចាក់វ៉ាក់សាំងនោះតែម្តង។
លោកបានបន្តទៀតថា ការចាក់វ៉ាក់សាំងគឺចាក់ក្នុងភូមិទាល់តែអស់បានរើឬបិទទីតាំងចាក់នឹង។ ដូចនេះសូមបងប្អូនកុំមានការបារម្ភថាអត់បានទៅចាក់ ព្រោះថារាជរដ្ឋាភិបាលក្រសួងសុខាភិបាលបានប្រគល់វ៉ាក់សាំងទៅក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិរហូតដល់៩០ម៉ឺនដូស ដែលអាចចាក់គ្រប់ចំនួនដល់បងប្អូនប្រជាពលរដ្ឋនិងកម្មករនិងតាមផ្ទះជួលហើយកុំបារម្ភថាកុំមានការភ័យខ្លាចពីការអស់វ៉ាក់សាំង។
លោកហេង សួរ បានណែនាំដល់បងប្អូនមានការនឹងន៎ចិត្តនិងទៅចាក់វ៉ាក់សាំង ឲ្យមានរបៀបរៀបរយហើយទៅតាមការកំណត់របស់អាជ្ញាធរភូមិសង្កាត់ខណ្ឌ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ដែលជាអ្នកទទួលបន្ទុកក្នុងយុទ្ធនាការចក់វ៉ាក់សាំងនៅតំបន់ក្រហមនេះ បានឲ្យដឹងថាយុទ្ធនាការនេះក្រសួងបានប្រើប្រាស់កម្លាំងចូលរួមចំនួនប្រមាណ ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ចំនួន ៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន ២៧០នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បានបន្តថា សម្រាប់កន្លែងចាក់វ៉ាក់សាំងត្រូវបានដាក់ចំនួន ៤៤ទីតាំង ក្នុងសង្កាត់ទាំង៣៣ នៃខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។
គួរបញ្ជាក់ថាកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ហើយមកដល់ពេលបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសជាអ្នកការទូត មន្ត្រីអង្គការសង្គមស៊ីវិលនានានៅកម្ពុជា សរុបជាង ១.៣លាននាក់ហើយ បានចាក់វ៉ាក់សាំងចំនួន៣ប្រភេទគឺវ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាជំនួយតាមយន្តការខូវ៉ាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់