Connect with us

កូវីដ-១៩

ទាំងយប់ទាំងថ្ងៃកម្លាំងអាវុធហត្ថបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តែទន់ភ្លន់ចំពោះវិធានការបិទខ្ទប់តំបន់ក្រហមនិងលឿងទុំ

បានផុស

នៅ

មិនថាយប់ថ្ងៃភ្លៀងខ្យល់ឡើយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួមអនុវត្តយ៉ាងមុឺងម៉ាត់តែទន់ភ្លន់បំផុត តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្តបញ្ចប់ព្រឹត្តិការណ៍២០​កុម្ភៈ​​ ឲ្យបានជោគជ័យ ដោយប្រកាន់ភ្ជាប់ជានិច្ច៣កុំ៣ការពារ ជាគោលការណ៍សំខាន់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីបានបញ្ចាក់មុននេះថា ការងារចំពោះមុខរាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវត្រូវមានលិខិតអនុញ្ញាតតាមការកំណត់ដែលមានចែងក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងករណីមានការបំពាននោះកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើការឃាត់ខ្លួនអនុត្តទៅតាមវិធានការច្បាប់មិនលើកលែងដាច់ខាត។ ជាមួយនេះដែរកម្លាំងអាវុធហត្ថបន្តផ្សព្វផ្សាយវិធានការណ៍របស់រាជរដ្ឋាភិបាលឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំជាប្រចាំដើម្បីបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជាស្ថាពរ។

ព្រមជាមួយបេសកកម្មអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏មានមនោសញ្ចេតនា បន្តធ្វើការផ្តល់ម៉ាស និងថវិកាខ្លះជូនដល់ លោកតាធាក់ស៊ីក្លូ អ្នករត់កង់បី អ្នកដំណើរខ្វះខាតជាដើមខណៈកម្លាំងអាវុធហត្ថចុះល្បាត តាមដងផ្លូវជាប្រចាំនោះតែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៩ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម