ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជា ណាសា ឲ្យបង្កើតល្វែងម៉ោងស្តង់ដា សម្រាប់ ឋានព្រះចន្ទ
នៅថ្ងៃពុធទី៣ខែមេសា សេតវិមាន បានចេញបញ្ជាឲ្យទីភ្នាក់ងារអវកាសអាមេរិក ណាសា ត្រូវបង្កើតល្វែងម៉ោងទុកសម្រាប់ប្រើ ដើម្បីបង្កភាពងាយស្រួល ដល់បេសកកម្មនាពេលអនាគត។

ល្វែងម៉ោងស្តង់ដាសម្រាប់ព្រះចន្ទនេះ គឺមានគោលបំណងជួយឲ្យបេសកកម្ម កាន់តែមានសុវត្ថិភាពនិងមានប្រសិទ្ធភាព សម្រាប់អ្នកគ្រប់គ្រងលើដីគោកនិងអវកាសយានិក ដែលចុះចតនៅទីនោះនាពេលអនាគត។
យោងតាមការគណនារបស់អង្គការ ណាសា, ពេលវេលាដើរលើឋានព្រះចន្ទ គឺលឿនជាងផែនដីប្រហែល ៥៨មីក្រូវិនាទី ដោយសារតែទំនាញនិងចលនារបស់វាទាក់ទងទៅនឹងផែនដី ហើយមិនមានល្វែងម៉ោងផ្លូវការសម្រាប់ឋានព្រះចន្ទទេ ដូចនេះ ប្រទេសនីមួយៗដែលមានកម្មវិធីអវកាស ត្រូវប្រើល្វែងម៉ោងផ្ទាល់ខ្លួនរបស់ពួកគេ ពោលគឺត្រូវផ្អែកលើម៉ោងសកល ឬទីតាំងនៃការគ្រប់គ្រងបេសកកម្ម។

សេតវិមានប្រកាសថា “ទីភ្នាក់ងារសហព័ន្ធនឹងបង្កើតគំរូនីយកម្មម៉ោង ដោយផ្តោតលើផ្ទៃព្រះចន្ទនិងបេសកកម្មដែលកំពុងប្រតិបត្តិការនៅក្នុងលំហ Cislunar ដើម្បីគាំទ្របេសកកម្មទៅកាន់កន្លែងផ្សេងទៀត។ នាឡិកានៅលើផែនដី នឹងត្រូវបាត់ពេលជាមធ្យម៥៨.៧មីក្រូវិនាទី ក្នុងមួយថ្ងៃ បើធៀបនឹងពេលវេលានៅឋានឋានព្រះចន្ទ។ នេះមានន័យថា មួយឆ្នាំ ឋានព្រះចន្ទមានពេលត្រឹមតែ ៣៥៤ថ្ងៃ ៨ម៉ោង ៤៨នាទី និង៣៤វិនាទីប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះ អង្គការណាសា នឹងធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ការពារជាតិ និងដឹកជញ្ជូន ដើម្បីផ្តល់យុទ្ធសាស្ត្រចុងក្រោយទាក់ទិនល្វែងម៉ោង ត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៦។

សូមបញ្ជាក់ថា ចាប់តាំងពីបេសកកម្ម Apollo មក, សហរដ្ឋអាមេរិកបានបន្តផែនការរុករកលើឋានព្រះចន្ទ រួមទាំងការបញ្ជូនអវកាសយានិកទៅទីនោះ នៅចុងទសវត្សរ៍នេះផងដែរ ដែលជាផ្នែកមួយនៃកម្មវិធី Artemis។
យ៉ាងណាក្តី ប្រទេសចិនក៏កំពុងញាប់ដៃញាប់ជើងលើផែនការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទផងដែរ ក្នុងគោលដៅដូចគ្នាទៅនឹងអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


