សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្មសុំគោលការណ៍ពីសម្តេចតេជោ ផ្អាកការនាំចូលសាច់បង្កកពីប្រទេសឥណ្ឌា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើទៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសុំការសម្រេចលើវិធានផ្អាកការនាំចូលសាច់បង្កកពីឥណ្ឌាស្របពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមខ្លាំងនឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ដែលបំប្លែងខ្លួនថ្មី។
លិខិតផ្ញើជូនទៅសម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី ៣០ ខែមេសា លោករដ្ឋមន្ត្រី បានស្នើសុំគោលការណ៍សម្រេចលើការ ឃាត់ទុកទំនិញដែលនាំចូលប្រទេសកម្ពុជានិងផ្អាកនាំចូលជាបណ្ដោះអាសន្ន នូវការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលនាំចូលមកពីប្រទេសឥណ្ឌា។
លោករដ្ឋមន្ត្រីក៏បាន ស្នើសុំគោលការណ៍សម្រេចពីសម្ដេចតេជោ ជុំវិញការបង្កើតគណៈកម្មការចំពោះកិច្ចមួយសម្រាប់ស្រាវជ្រាវ និងត្រួតពិនិត្យមេរោគកូវីដ១៩ ជាពិសេសវីរុស កូរីដ១៩ លើសាច់និងមុខទំនិញបង្កកដែលមានហានិភ័យខ្ពស់ទាំងនេះរួមទាំងស្នើសុំការកិច្ចសហការពីរដ្ឋាភិបាលឥណ្ឌាក្នុងការស្រាវជ្រាវរកប្រភពនិងបញ្ជាក់ពីការពាក់ព័ន្ធ នៃអ្នកបម្រើការផលិតវេចខ្ចប់បង្កក និងដឹកជញ្ជូននូវ ផលិតផលនេះជាមួយនឹងអ្នកពាក់ព័ន្ធដែលកំពុងឆ្លងជំងឺកូដ-១៩ ប្រភេទថ្មីនេះនៅប្រទេសឥណ្ឌា។
ក្នុងករណ៏ត្រូវបាន រកឃើញថាផលិតផលនេះមានជាប់ពាក់ព័ន្ធ ឬមានផ្ទុកនូវវីរុសកូវីដ១៩ ក្រុមការងារនឹងអនុវត្តតាមវិធានច្បាប់រួមទាំងការកំទេចផលិតផលសាច់បង្គកនិងមុខទំនិញបង្កកនាំ ចូលពីប្រទេសឥណ្ឌានេះ ហាមឃាត់ការនាំចូលនិងស្រាវជ្រាវរកផលិតផលដែលបានចែកចាយហើយដើម្បីកំទេចចោលដោយធ្វើការពន្យល់ទៅភាគីឥណ្ឌាដើម្បីចៀសវាងការ ភាន់ច្រឡំវិធានការដែលបានចាត់និងវិធានការតបតផ្នែកពាណិជ្ជកម្មនិងការទូត។
រហូតមកដល់បច្ចុប្បន្ននេះគឺមិនទាន់មានការបញ្ជាក់ណាមួយឬឯកសារវិទ្យាសាស្ត្រ (Scientific Study) ណាមួយពីស្ថាប័នអន្តរជាតិជាពិសេ សពីអង្គការសុខភាពពិភពលោក (World Health Organization) ថាមានការចម្លងវីរុសកូវីដ១៩ តាមរយៈសំបកវេចខ្ចប់ ឬសាច់ស្រស់នៅឡើយទេជាពិសេសអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) និងរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (US FDA) ធ្លាប់បានបញ្ជាក់ថាគ្មានទិន្នន័យណាបានបង្ហាញថាការឆ្លងកូវីដ-១៩ បណ្តាល មកពីសំបកវេចខ្ចប់និងសាច់បង្កកនោះទេ។
ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសមួយចំនួនរួមទាំងប្រទេសចិនផងដែរធ្លាប់បានចាត់វិធានការបង្ការហានិភ័យតាមរយៈការហាមឃាត់និង ដុតកំទេចផលិតផលដែលមានហានិភ័យនេះផងដែរ។ ដោយឡែកចំពោះការត្រួតពិនិត្យនិងធ្វើតេស្តត្រួតពិនិត្យរកវីរុសកូវីដ១៩ លើសាច់បង្កកនិងមុខទំនិញដែលមានហានិភ័យខ្ពស់គឺជាវិធានការបង្ការហានិភ័យដោយមូលហេតុថាការផ្អាកជាបណ្តោះអាសន្នដោយឈរលើមូលដ្ឋានការពារសុខភាពសាធារណៈ។
ក្រសួងពាណិជ្ជកម្មបានស្នើសុំគោលការណ៍ពីសម្ដេចនាយករដ្ឋមន្ត្រីបែបនេះបន្ទាប់ពីកម្ពុជាបានសម្រេចហាមឃាត់អ្នកដំណើរទាំងអស់ធ្វើដំណើរមកពីឬឆ្លងកាត់ប្រទេសឥណ្ឌា មិនឲ្យចូលប្រទេសកម្ពុជាជាបណ្ដោះអាសន្នសិនដោយសារតែការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ទម្រង់ថ្មី B1617 កំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌា។
យោងតាមតួលេខចេញដោយអង្គការសុខភាពពិភពលោកកាលពីកន្លងទៅនេះបានឲ្យ ដឹងថាឥណ្ឌាមានអ្នកវីរុសកូវីដ-១៩សរុបរហូតដល់ជិត ២០លាននាក់ហើយ ក្នុងនោះមនុស្សដល់ទៅជិត ៣សែននាក់ បានស្លាប់ដោយសារផ្លូវដង្ហើមនៃវីរុសមួយនេះ៕ ដោយ៖ណារី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង