កីឡា
Sammy ផ្តាំដល់អ្នករិះគន់ខ្លះគោរពកីឡាករប្រទេសរបស់ខ្លួន
កីឡាករថៃ Sammy Banchamek ទំនងជាដឹងអំពីអ្នកគាំទ្រកម្ពុជា ឬអ្នកវិភាគខ្លះបានរិះគន់កីឡាករគុនខ្មែរ បន្ទាប់ពីរូបគេបានមកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើករហូតធ្វើឲ្យរូបគេស្នើឲ្យមានការគោរពកីឡាករប្រទេសរបស់ខ្លួន។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ Sammy បានមកប្រកួតនៅប្រទេសកម្ពុជាជាមួយកីឡាករ ឡៅ ចន្ទ្រា។ ជាលទ្ធផលកីឡាករកម្ពុជាបានវាយឲ្យរូបគេសន្លប់ក្នុងទឹកទី៣តាមរយៈការទាត់ពោះ និងកែងដ៏គ្រោះថ្នាក់។ ការប្រកួតនេះ កីឡាករថៃទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត១០លានរៀល។ រាល់មកប្រកួតនៅកម្ពុជា រូបគេតែងតែដើរទៅតាមផ្សារ និងថតវីដេអូផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ហើយរូបគេក៏កម្រនិយាយអាក្រក់ពីកម្ពុជាណាស់។
និយាយពីការប្រកួតចុងក្រោយជាមួយ ឡៅ ចន្ទ្រា មានចំនួន៥ទឹក ប៉ុន្តែ Sammy មិនទាន់បានចេញសមត្ថភាពអស់ពេញលេញផងក៏ត្រូវបានអ្នកលេងគុនខ្មែរវាយឲ្យសន្លប់ក្នុងទឹកទី៣។ ការបង្ហាញសមត្ថភាពនេះត្រូវបានអ្នកមើលខ្លះរិះគន់រូបគេអំពីការមិនប្រឹងប្រែងប្រកួត ប៉ុន្តែជាការសម្តែងទៅវិញ។

កន្លងមកក៏មានអ្នកខ្លះរិះគន់ថា ការដើរលេងសប្បាយភ្លេចការហ្វឹកហាត់បានជាសមត្ថភាពធ្លាក់ចុះ។ មតិខ្លះថា ពេលប្រកួតឈ្នះស្រួលលឿនពេក មកពីដៃគូអន់ខ្សោយ ប៉ុន្តែពេលប្រកួតចាញ់ បណ្តាលមកពីមិនខិតខំហ្វឹកហាត់។
ការរិះគន់បែបនេះហើយបានជាធ្វើឲ្យ Sammy បង្ហោះសារខ្លីនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ថា ៖«សូមគោរពអ្នកប្រដាល់ប្រទេសរបស់អ្នក និងឈប់និយាយអ្វីដែលមិនពិតទៅ។ ខ្ញុំមិនមែនមកប្រកួតដើម្បីឲ្យដៃគូឈ្នះទេ។ ខ្ញុំត្រូវតែផ្តល់កិត្តិយសដល់អ្នកប្រដាល់របស់អ្នកខ្លះ។ កីឡាមានឈ្នះ មានចាញ់ សូមអ្នកមើលវាជាកីឡា»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


